ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ

ខេត្តព្រះសីហនុ៖ យោងតាមផេកប្រព័ន្ធផ្សព្វផ្សាយអប់រំបានឲ្យដឹងថា : ព្រឹកថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។ អំណោយឧបត្ថម្ភរួមមាន៖ – អង្ករចំនួន ១០.០០០គីឡូក្រាម – ទឹកពិសារបរិសុទ្ធ ចំនួន ២០០កេស – មីជាតិ ចំនួន ២០០កេស – ទឹកត្រី និងទឹកស៊ីអ៊ីវ ចំនួន ២០០យួរ និង – ថវិកា ចំនួន ១០.០០០.០០០រៀល។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ក្នុងពេលដែលខេត្តព្រះសីហនុកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមបាននាំយកនូវអំណោយមនុស្សធម៌យកមកជួយឧបត្ថម្ភជូនដល់ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ក្នុងអំឡុងពេលបិទខ្ទប់ ក៏ដូចជាការបិទទីតាំងផ្ទះដែលមានវេជ្ជមានកូវីដ-១៩ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ឯកឧត្តម សន្យានឹងបន្តនាំយកអំណោយនេះទៅប្រគល់ដល់ក្រុង ស្រុកបន្តទៀត ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ដែលបានឧបត្ថម្ភសម្ភារ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed