រន្ទះបាញ់មនុស្សស្លាប់ ០៣ នាក់និងរងរបួសធ្ងន់ស្រាលចំនួន ០៥ នាក់គ្រោះធម្មជាតិ នៅស្រុកប្រាសាទបាល័ង្គ

រន្ទះបាញ់មនុស្សស្លាប់ ០៣ នាក់និងរងរបួសធ្ងន់ស្រាលចំនួន ០៥ នាក់គ្រោះធម្មជាតិ នៅស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំ: យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមភ្លាមៗ និង ៥ នាក់ទៀត រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះធម្មជាតិ ខាងលើនេះបានកើតឡើង នៅវេលាម៉ោង ១៦ និង 50 នាទីថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ នៅចំណុចផ្ទះ ចាំចំការ តំបន់តួស្មោចក្នុងភូមិគរគី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។តាមការបញ្ជាក់ពីសមិត្ថកិច្ចបានឲ្យដឹងថា : ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង០៣នាក់ និងរងរបួសធ្ងន់ស្រាល ៤នាក់ក្នុង ហេតុការណ៌គ្រោះធម្មជាតិនេះ រួមមានអ្នកស្លាប់ទី១/.ឈ្មោះស៊ុន ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ទី២/. ឈ្មោះ ធូក លីម ភេទប្រុស អាយុ ៦២ឆ្នាំទី៣/ ឈ្មោះឯម ស្រ៊ាន ភេទប្រុសអាយុ ៤៥ ឆ្នាំ សពទាំងនេះរស់នៅភូមិ គគីរ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំ ជាមួយគ្នា។សមត្ថកិច្ចបានឲដឹងមន្ថែមថា : ជនរងគ្រោះរបួសធ្ងន់ស្រាល ០៥ នាក់ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ រួមមាន ទី១/. ឈ្មោះ សួស គីម ភេទប្រុសអាយុ ៤៨ឆ្នាំ (របួសស្រាល) ទី២/. ឈ្មោះព្រំ លាត ភេទប្រុសអាយុ ៦៧ ឆ្នាំ(របួសស្រាល) ទី៣/ ឈ្មោះធួក និលភេទប្រុសអាយុ ៥៨ ឆ្នាំ (របួសធ្ងន់)ទី៤/ ឈ្មោះ សៀន យុ៉ន ភេទប្រុសអាយុ ៣៥ ឆ្នាំ(របួសធ្ងន់)ទី៥/ ឈ្មោះខន ខាន់ភេទប្រុសអាយុ( របួសស្រាល) ទាំងអស់គ្នាអស់គ្នារស់នៅភូមិ គរគី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំ ។សូមបញ្ជាក់ថា ជន រងគ្រោះខាងលើនេះជាក្រុម ការងារចុះវាស់វែង ផ្លូវលំ នៅចំណុចតំបន់ខាងលើ ពេលមានភ្លៀងធ្លាក់ក៏នាំគ្នាចូលជ្រកភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង។ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុ។សពត្រូវបានក្រុមគ្រួសារយកទៅផ្ទះរៀងរខ្លួនដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនគរបាល ដឹកនាំតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅពេទ្យដើម្បីជួយសង្គ្រោះព្យាបាល។N5

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕