សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់តាមដីកាសាលាដំបូង ខេត្តមណ្ឌលគិរីនៃខេត្តមណ្ឌលគិរី:

សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបុរសម្នាក់តាមដីកាសាលាដំបូង ខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរី: ដោយមានការចង្អុលបង្ហាញនិងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ។បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២៧/២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ទៀង សុថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៏ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះនៅចំណុចផ្ទះឈ្មោះ ជួន រត្តនា ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជួន រត្តនា ហៅរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ដែលត្រូវចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ករណីនេះកម្លាំងការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងតាមនីតិវិធី។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed