សមត្ថកិច្ចទទួលយកពលករទៅកាន់មណ្ឌលចត្តាឡីស័ក និងបន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន…………………

សមត្ថកិច្ចទទួលយកពលករទៅកាន់មណ្ឌលចត្តាឡីស័ក និងបន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង៖​ នៅថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងខេមរភូមិន្ទ ឈរជើងជួរមុខ​ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ​ ពីយោធាថៃកងអនុសេនាធំ​១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងចំណុចស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន សរុបចំនួន៥នាក់, ស្រី២នាក់ ក្នុងនោះក្មេងប្រុសម្នាក់ និងក្មេងស្រី​ម្នាក់។បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច​ ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់គាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ព្រមទាំងដឹកនាំកម្លាំងសហការជាមួយកម្លាំងកងខេមរភូមិន្ទ ឈរជើងជួរមុខ​ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ធ្វើការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនផងដែរ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed