កម្លាំង​សមត្ថកិច្ចមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ចាប់​ជនសង្ស័យ​ ៣​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ១​គីឡូក្រាម​ នៅ​ខេត្តកំពង់ស្ពឺ​……………

កម្លាំង​សមត្ថកិច្ចមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ចាប់​ជនសង្ស័យ​ ៣​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ១​គីឡូក្រាម​ នៅ​ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ស្ពឺ​ ៖​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ដោយ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​ បទល្មើស​គ្រឿងញៀន​ ។​ ​កម្លាំង​សមត្ថកិច្ចជំនាញ​(​ក​៥)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ នាយករង​ និង​លោក​វរសេនីយ៍ឯក​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​(​ក​៥)​ ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ព្រមទាំង​មានកា​សម្របសម្រួល​ពី​លោក​ ខៃ​ សុ​ភ័​ស្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ស្រាវជ្រាវ​ និង​ឈាន​ទៅ​បង្ក្រាប​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ PTT​ បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​រលាំង​សង្កែ​ ឃុំ​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ ខេត្ត​កំពង់​ស្ពី​ ។​ ​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ០៣​នាក់​ ៖ ១/-​ឈ្មោះ​ ភុំ​ បេន​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​ ២/-​ឈ្មោះ​ ភុំ​ សំបូរ​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​ ៣/-​ឈ្មោះ​ អាន​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​។​​វត្ថុ​តាង​ចាប់​យក​មាន​ម្សៅ​ស​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ចំនួន​០១​កញ្ចប់​ធំ​ ស្មើ​ទម្ងន់​ ៩៨៨,២៧​ក្រាម​ ។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ តាម​នីតិ​វី​ធី​ ៕N1

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕