លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដាំកញ្ឆានៅក្នុងស្រុកគីរីវង្ស……….

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដាំកញ្ឆានៅក្នុងស្រុកគីរីវង្ស ខេត្តតាកែវ៖​ នៅវេលាម៉ោង០៧:០០នាទីព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២១​ ដោយទទួលបានបទបញ្ជាពីលោក​ ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់​ ដឹកនាំដោយលោក​ អនុសេនីយ៍ឯក​ អុល​ សំអឿន​ មេបញ្ជ្ជាការរង​ បានឡេីងរុករកជនខិលខូចដែលដាំកញ្ឆានៅចំណុចជួរភ្នំបាយ៉ង់កោរ​ ស្រុកគិរីវង់ ខេត្តតាកែវ។ លទ្ធផលបានរកឃើញកញ្ឆាស្រស់​ចំនួន ១,៨៥០ដេីម,​ អាងស្តុបទឹក​ ចំនួន​ ០៨​ អាង​ ទីតាំង​ ចំនួន​១០​ ទីតាំង​ នៅផ្ទៃដីសរុប​ ១៣៥០​ ម៉ែត្រការ៉េ​ ដំណាំកញ្ឆាទាំងអស់ត្រូវដុតបំផ្លាញនៅនឹងកន្លែង​ ។ បច្ចុប្បន្នសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ទីតាំងដែលដាំកញ្ឆាដើម្បីយកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed