សមត្ថកិច្ចបាត់ដំបងឃាត់ខ្លួនប្រុសស្រី៣នាក់​ ពីបទជួញដូរគ្រឿងញៀន

សមត្ថកិច្ចបាត់ដំបងឃាត់ខ្លួនប្រុសស្រី៣នាក់​ ពីបទជួញដូរគ្រឿងញៀន ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ​ទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី នៅចំណុចក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង តាមការចង្អុលបង្ហាញគំនិតយុត្តិសាស្រ្តរបស់ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង រួមទាំងកងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កងកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តការ បង្រ្កាបបានករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ អ៊ឹង សុផាន ហៅ ដឹ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២.ឈ្មោះ ដៀប វិចិត្រ ហៅ ចក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ១៩,៤៧ក្រាម (ទាំងសំបក) -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១,ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់), ម៉ូតូចំនួន ០១គ្រឿង។ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ឹង សុផាន ហៅ ដឹ និងដោយមានការអនុញ្ញាតពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២:៤០នាទី នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យ(ទី៣)ឈ្មោះ ហម គឹមហ៊ាង ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២៦,០៦ក្រាម (ទាំងសំបក), ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់), ម៉ូតូចំនួន០១គ្រឿង។ សរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន០៤ថង់ ទម្ងន់៤៥,៥៣ក្រាម (ទាំងសំបក) ។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។N1

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕