គណៈបញ្ជាការឯកភាព ខេត្តប៉ៃលិន ដឹកនាំកម្លាំងមូលដ្ឋាន និងមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនចុះស្ដារលូប្រឡាយដែល កកស្ទះដោយសារសំរាម នៅក្បែរច្រកអន្តរជាតិព្រំ

នៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូន ខេត្តប៉ៃលិនព្រមទាំងអាជ្ញាធរ មូលដ្ឋានឲ្យយកគ្រឿងចក្រទៅបើកគំរបលូ ស្ដាក៏កាយយកកាកសំណល់ សំបកដប សំបកថង់ខ្លាស់ស្ទិក ចេញពីក្នុងលូ មួយកន្លែងស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងការចុះពិនិត្យមើល ការស្ដារប្រព័ន្ធលូស្ទះដោយកាក សំណល់សំរាមនេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា: សូមឲ្យពុកម៉ែបងប្អូនជួយពិចារណាមើល ថានេះជាកំហុសអ្នកណាបើអត់ផ្លូវ រដ្ឋាភិបាលធ្វើផ្លូវជូន ពេលមានផ្លូវមានប្រពន្ធលូ មួយកំប្លេហើយ លុះពេលភ្លៀងធ្លាក់មកបែជាទឹកលិច ហើយស្រែកថារដ្ឋាភិបាល ឬអាជ្ញាធរមិនមើល មិនមានសមត្ថភាពក្នុងការគ្រប់គ្រង។
លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា : ចូរបងប្អូនមើលរូបភាព ទាំងនេះថាតើជាកំហុសអ្នកណា ដោយពិតប្រាកដពេលឃើញស្ថានភាពស្ដារក៏កាយកាកសំណល់ចេញ ពីក្នុងប្រព័ន្ធលូបែបនេះ លោកជំទាវបានសម្តែងនូវការអាណិតដល់ បងប្អូនបុគ្គលិកកម្មករ នៅក្នុងវិស័យគមនាគមន៍យ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃៗ ដើរស្ដា កើបចេញកាកសំណល់សំរាមពីក្នុង មានទាំងក្លិនស្អុយនោះយកចេញអស់ពីខាងមុខ សំរាមហូរចូលពីខាងក្រោយ ព្រោះកិច្ចការទាំងអស់នេះមិនមែនជាតួនាទីរបស់មន្ត្រីណា ម្នាក់ដែលត្រូវធ្វើការស្ដារក៏កាយនោះទេ គឺជាតួនាទីរបស់យើងគ្រប់រូបហើយ ក៏សូមឲ្យចូលរួមថែរក្សា អនាម័យទាំងអស់គ្នាកុំបោះសំរាមឬថង់ សំបកដបជ័រចូលទៅក្នុងប្រព័ន្ធលូ បន្តទៀតលោកជំទាវបញ្ជាក់ថាបើយើងមានផ្លូវស្អាតហើយ មានលូបង្ហូរទឹកល្អហើយ វាជាតួនាទីយើងគ្រប់គ្នាក្នុងការថែ ទាំអនាម័យដើម្បីប្រើប្រាស់បម្រើផលប្រយោជន៍រួម ទាំងអស់គ្នាហើយនេះជាជ្រុងមួយដ៏សំខាន់នៃការចូលរួមកាត់បន្ថយការលំបាក របស់រាជរដ្ឋាភិបាល ។
បើយើងមិនបាន ធ្វើអ្វីតបស្នងសងគុណវិញចំពោះការគិតគូរដោះ ស្រាយគ្រប់បញ្ហារបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះយើងក៏គួរតែនាំគ្នារក្សាអនាម័យ ឲ្យបានខ្ពស់និងវេចខ្ចប់រាល់កាកសំណល់ទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីជៀសវាង កុំឲ្យមានការ អណ្ដែតតាមទឹកហូរចូលលូ បណ្ដាលអោយមានការកកស្ទះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងបំផុតដូចសព្វថ្ងៃនេះ យើងកុំភ្លេចថា អនាម័យនាំមកនូវសុខភាព៕ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed