អាជ្ញាធរខណ្ឌដូនពេញហាក់មិនខ្វល់ពីការប្រមូលផ្ដុំមនុស្សយ៉ាងច្រើននៅទីតាំងបើកល្បែងភ្នាល់ជល់មាន់អាប៉ោងបៀនិងហាងម៉ាស្សាជាច្រើន នៅក្នុងអំឡុងពេលការបិទខ្ទប់ ស្កាត់ជំងឺកូវីដ19

ភ្នំពេញ: នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៤:៣០នាទី ភ្នាក់ងារយកព័ត៌មានRaksmey Newsបានចុះទៅយកព័ត៌មានក្នុងទឹកដីភូមិសាស្រ្តខណ្ឌដូនពេញ នៅតាមបណ្ដោយផ្លូវលេខ ៨០ កែងផ្លូវម្ដុំមាត់ទន្លេហៅថាប្លុកផែថ្មក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ឃើញមានហាងម៉ាស្សាជាច្រើនព្រមទាំងស្ត្រីក្មេងៗវៀតណាមខ្មែរអង្គុយបោយដៃ ដើម្បីហៅភ្ញៀវឲ្យចូលកន្លែងរបស់ពួកគេ ក្នុងប្លុកខាងលើគឺមានហាងម៉ាស្សាជាច្រើនតម្រៀប គ្នាជាហូរហែរ តំបន់ខាងលើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាគ្មានសមត្ថកិច្ចឬអាជ្ញាធរដែនដីមកចុះបង្ក្រាបឡើយនៅពេលកំឡុងមានការរាតត្បាតនៃជំងឺកូវីដ19 ហើយប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីតាំងខាងលើនេះ ។ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តយកចិត្តទុកដាក់អនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២ឲ កុម្ភៈឲ្យបានជោគជ័យ ។ តែផ្ទុយទៅមូលដ្ឋានខណ្ឌដូនពេញដែលមាន លោកទៀងច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយឲ្យមានបើកល្បែងស៊ីសងប្រមូលផ្ដុំនិងកន្លែងម៉ាស្សាជាច្រើនមិនរក្សាគម្លាតបង្កហានិភ័យអំឡុងពេលជំងឺកូវីដកំពុងរីករាលដាលក្នុងសហគមន៍។ ជាក់ស្ដែងទីតាំងបើកល្បែងភ្នាល់ជល់មាន់ online និងអាប៉ោងបៀរ ស្ថិតនៅសង់ត្រាល់ចាស់(កន្លែងប៉ូលីសអន្តរាគមន៍នៅពីមុន) ជិតព្រៃសណីយ៍ជាប់និងអគ្គិសនីកម្ពុជា តាមបណ្ដោយផ្លូវ ៩៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានលេងអាប៉ោងភ្នាល់ផង បៀរផង និងល្បែងបុកប៊ីយែរ ព្រមទាំងវ៉ៃបាល់ទះ នេះជាការប្រមូលផ្ដុំដែលងាយនឹងអាចឆ្លងរាលដាលដល់អ្នកដែលទៅកន្លែងនោះ។ដោយគ្មានការគោរព អនុវត្តតាមវិធានការក្រសួងសុខាភិបាលនិងសេចក្តីជូនដំណឹងរបស់សាលារាជធានី ក្នុងអំឡុងពេលកូវីត១៩ ឡើយ។ ហើយមិនទាំងប៉ុណ្ណោះទេ នៅមានទីតាំងជាច្រើនទៀតស្ថិតនៅបឹងកក់ ក្នុងភូមិ ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញមានកន្លែងជល់មាន់និងបៀរ អាប៉ោងយ៉ាងច្រើន នៅក្នុងមូលដ្ឋាននេះតែពុំឃើញមានសមត្ថកិច្ចអាជ្ញាធរនគរបាលខណ្ឌដូនពេញចុះបង្ក្រាបនោះឡើយ មានតែសមត្ថកិច្ចដែលទៅជួយការពារ នឹងជួយបិទបាំងរាល់បទល្មើសទាំងអស់នេះ។បើតាមប្រភពពីប្រជាពលរដ្ឋនៅបឹងកក់បានប្រាប់សារព័ត៌មានឱ្យដឹងថា កន្លែងលេងល្បែងខាងលើគឺនៅជាប់ផ្ទះនាយផ្នែកព្រហ្មទណ្ឌម្នាក់នៅនគរបាលខណ្ឌដូនពេញ។ រាល់ហេតុការណ៍ខាងលើ សារព័ត៌មានRaksmey News ពុំអាចធ្វើការទាក់ទងដើម្បីសុំបំភ្លឺពីលោកអធិការ ទៀង ចាន់សា រ បានឡើយ ដោយទូរស័ព្ទរបស់លោកទាក់ទងទៅអត់ចូលហើយរាល់ការចោទប្រកាន់ខាងលើសារព័ត៌មានយើងរង់ចាំនូវការឆ្លើយបកស្រាយបំភ្លឺពីលោកអធិការខណ្ឌ។ ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌដូនពេញ គួរមានវិធានការចំពោះទីតាំងទាំងអស់ខាងលើនេះមិនបណ្ដែតបណ្ដោយឲ្យបើកល្បែងស៊ីសងនិងកន្លែងម៉ាស្សានិងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគម្លាតក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាលដូច្នេះទេ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed