រថយន្តហាយឡិនឌ័រមួយគ្រឿង សង្ស័យថាដឹកឈើប្រណីត ដឹងដល់សមត្ថកិច្ច ក៏បើកឡានទម្លាក់ទឹក នៅស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: រថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងបានលួចដឹកឈើប្រណិតពេញមួយរថយន្តដល់ពេលបែក ការណ៍ បើកទម្លាក់ទឹក សមត្ថកិច្ចកងរាជអាវុធហត្ថបានស្ទូចរថយន្តយកមក បើកទ្វារមើលឃើញសុទ្ធតែឈើប្រណីត ហេតុការណ៍នេះបានកើតនៅវេលាម៉ោង 9:00 យប់ថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០២១។

ការតាមប្រមាញ់រថយន្តដឹកឈើនេះបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានដឹកនាំកម្លាំងមួយក្រុមសហការជាមួយគយចល័តបានធ្វើសកម្មភាពបង្ក្រាប លើ រថយន្ត១គ្រឿង ម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2F.81.40 ដែលសង្ស័យថាលួចដឹកទំនិញខុសច្បាប់ចេញពីក្រុងសិរីសោភ័ណ្ឌ ឆ្ពោះទៅកាន់ខេត្តសៀមរាប ឆ្លងកាត់ផ្លូវលេខ៦A. លុះបើកមកដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យស្រាប់តែម្ចាស់រថយន្តបានបើកត្រឡប់ក្រោយ មកដល់ចំណុចខាងលើក ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បានបើករថយន្តទម្លាក់ចូលទៅក្នុងប្រឡាយហើយបើកទ្វាររថយន្ត រត់គេចខ្លួនបាត់។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ឲ្យដឹងបន្តទៀតថា : ពេលនោះសមត្ថកិច្ចស្ទូច រថយន្តមកដាក់នឹងកន្លែង កងរាជអាវុធហត្ថ បើកទ្វាររថយន្តមើលឃើញសុទ្ធតែឈើប្រណីតប្រភេទធ្នង់ចំនួនប្រាំបួនបន្ទះថ្មើរនឹង .០.៦៣ម៉ែត្រគូប។
លោកវីរសេនីយ៍ត្រី ស៊ិន រ៉ាសុិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ព្រះនេត្រព្រះ បានឲ្យដឹងក្រោយពី បានពិនិត្យហើយ កម្លាំងគយចល័ត បានប្រគល់ឱ្យសមត្ថកិច្ច កងរាជអាវុធហត្ថ យកមកទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផែនយុត្តិធម៌បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាត់តាំងឱ្យកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រះនេត្រព្រះ ប្រគល់ឈើទាំងអស់អោយទៅខាងជំនាញ រដ្ឋបាលព្រៃឈើខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី ០៤ ខែមិថុនាឆ្នាំ២០២១ ៕ស្រ៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed