គួរឱ្យហួសចិត្តណាស់! គ្រាន់តែមានជម្លោះជាមួយប្រពន្ធបន្តិចបន្តួចសោះក៏បុរសជាប្តីសម្រេចចិត្តចងកសម្លាប់ខ្លួនឯងដែរ

ភ្នំពេញ៖ បុរសម្នាក់ទើបតែចេញពីមណ្ឌលកែប្រែបាន៤ថ្ងៃក៏ទៅផឹកស្រាស្រវឹងហើយមកឈ្លោះជាមួយប្រពន្ធ រួចបានយកកំណាត់អាវទៅចងកភ្ជាប់នឹងប្រហោងខ្យល់ស្លាប់ចោលប្រពន្ធនិងកូនបាត់ទៅ។ ហេតុការណ៍នេះបានកើតឡើងកាលកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិភ្នំពេញថ្មី ក្រោយផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ គង់ ចន្ទរស្មី អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្តីម្ដាយបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា កូនប្រុសរបស់គាត់ទើបតែចេញពីមណ្ឌលកែប្រែ បាន៤ថ្ងៃប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានទៅផឹកស្រាជាមួយមិត្តភក្តិ និងជក់គ្រឿងញៀនទៀតផង។ លុះពេលត្រឡប់មកផ្ទះវិញបានឈ្លោះទាស់សម្ដីគ្នាជាមួយប្រពន្ធ។ ក្រោយពីឈ្លោះជាមួយប្រពន្ធរួច គេបាននិយាយប្រាប់ប្អូនស្រីថា «អញហែកអាវទៅចងកសម្លាប់ខ្លួនឥឡូវហើយ»។ ពេលនោះប្អូនស្រីរបស់ជនរងគ្រោះស្មានតែបងនិយាយលេងក៏ មិនបានជាចាប់អារម្មណ៍អ្វីនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមកប្រជាពលរដ្ឋជិតខាងបានរត់មកប្រាប់ថាបងគាត់បានដើរទៅចងកសម្លាប់ខ្លួននៅជញ្ជាំងផ្ទះហើយ។ គ្រាន់តែឮដូចនេះភ្លាម ក៏នាំគ្នារត់ទៅមើលឃើញកូនប្រុសរបស់គាត់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ ហើយបានទាក់ទងខាងមន្ទីរពេទ្យដើម្បីមកយកសំណាកទៅធ្វើតេស្តសិន។ ក្រោយពីយកសំណាករួចឃើញថាអវិជ្ជមានកូវីដ-១៩ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕​ ប្រភព​ នវ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed