ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះ ចុះ បើក ទីតាំងចំនួន៣ ឱ្យដំណើរការ ចេញចូល ជាធម្មតា វិញ ក្រោយ បិទទ្ទប់ បណ្ដោះអាសន្ន !!!

ក្រុងប៉ោយប៉ែត : នៅព្រឹក ថ្ងៃអាទិត្យ ១១ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ . លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត បានអញ្ជើញ ដឹកនាំ ក្រុមការងារ ចម្រុះ ចុះ បើក ទីតាំងចំនួន៣ ឱ្យដំណើរការ ចេញចូល ជាធម្មតា វិញក្រោយ បិទទ្ទប់ បណ្ដោះអាសន្ន ដើម្បីការពារ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ។ យោងលិខិត រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ចប់ការបិទខ្ទប់នៅទីតាំងចំនួន០៣ រួមមាន : ១ . ផ្សារត្រី ភូមិប៉ាលីលេយ្យ១ ២ . បុរីធីធី ភូមិអូរជ្រៅ ៣ . ភូមិសាស្រ្តមួយចំនួន ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ . លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ កងកម្លាំង សមត្ថកិច្ច គ្រប់អង្គភាព ដែលបាន ខិតខំប្រឹងប្រែងបំពេញភារកិច្ច យាមកាម បិទខ្ទប់ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅ ដែលបានគ្រប់គ្រង ទោះមានភ្លៀងខ្យល់ យប់ព្រលប់ យ៉ាងណា ក៏នៅតែបន្ត ភារៈកិច្ចខ្លួន បានល្អប្រសើរ ។ ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ខេត្ត សូម អំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed