ឯកឧត្តម ហ៊ុន ម៉ានី «កិច្ចប្រជុំទ្វេភាគី កម្ពុជា ចិន ដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្ត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទេ្វភាគីជាមួយសមាជិកសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ័ង ហុងយៀន (Wang Hongyan) សមាជិកគណៈអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស តាមរយៈប្រព័ន្ធប្រជុំអនឡាញ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា “ចំណងមិត្តភាពដែកថែប” និងបានបង្កើត ”ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។មានប្រសាសន៍ក្នុងសុន្ទរកថាបើក ឯកឧត្តមប្រធានគណៈប្រតិភូ បានរំលេចខ្លឹមសារពីសារសំខាន់នៃកិច្ចប្រជុំថ្ងៃនេះថាជាវេទិកាមួយ ដែលអនុញ្ញាតឱ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។ប្រភព: រដ្ឋសភា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕