សមត្ថកិច្ចបង្ក្រាបដូចភ្លៀងរលឹមតែមិនចេះអស់ មិនចេះហើយ កញ្ឆាខុសច្បាប់ ជាង ៣៨១២ម៉ែត្រការ៉េ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកគិរីវង់ ចុះបង្ក្រាប និងកាប់ដុត បំផ្លាញចោល………………..

ខេត្តខេត្តតាកែវ៖ ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅវេលាម៉ោង៧ នឹង៣០នាទី ថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ លោក វរ:សេនីយ៍ឯក យុគ​ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង្យ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ ។ ក្នុងការបង្ក្រាបរបស់សមត្ថកិច្ចនេះបានចំនួន០៩ទីតាំង អាងស្តុបទឹកចំនួន០៦អាង នៅចំណុច((ដុបកំរ៉ែង))ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ៣៨១២ម៉ែត្រការ៉េ។ នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ កន្លងមកឃើញតែសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មានដូចជាកងកម្លាំងរាជអាវុធហត្ថនិងកម្លាំងនគរបាលជាតិចុះបង្ក្រាបទីតាំងកព្ឆាច្រើនកន្លែងនៅស្រុកគិរីវង់តែមិនចេះអស់មិនចេះហើយហើយសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបដូចភ្លៀងរលឹមផងដែរ។ ប៉ុន្តែសមត្ថកិច្ចឃើញចាប់បានតែដំណាំកញ្ចារនិងទីតាំងកន្លែងដាំដុះតែប៉ុណ្ណោះតែចំពោះម្ចាស់ទីតាំងកម្រឃើញសមត្ថកិច្ចចាប់បង្ក្រាបបាននៅឡើយទេ។ប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងស្វែងរកម្ចាស់ទីតាំងដែលលួចលាក់ដាំកញ្ឆាដោយខុសច្បាប់នេះនិងយកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើ ដើម្បីយកមកសួនាំ និងអនុវត្តនិតិវិធីបន្ត តាមផ្លូវច្បាប់ផងដែរ៕N1

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed