ឥណ្ឌូនេស៊ីអំពាវនាវដល់អាស៊ាន តែងតាំងឧបការីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា………….

ការអំពាវនាវរបស់ឥណ្ឌូនេស៊ីនេះកើតឡើងក្រោយពេលមួយខែដែលអាស៊ានបើកកិច្ចប្រជុំហើយឯកភាពគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅប្រទេសតំបន់អាស៊ានមួយនេះ។ នៅថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានអំពាវនាវដល់សមាគមអាស៊ាន តែងតាំងឧបការី ទទួលបន្ទុកដោះស្រាយវិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ តាមអនឡាញនៅទីក្រុងហ្សាការតា លោកស្រី Retno Marsudi បានបញ្ជាក់ថា «ការតែងតាំងឧបការី ចាំបាច់ត្រូវតែធ្វើឡើងជាបន្ទាន់ ហើយទំនាក់ទំនងភាគីទាំងពីរនៅមីយ៉ាន់ម៉ាចាំបាច់ត្រូវតែរក្សាខ្ជាប់ជានិច្ច ។ អាស៊ានបានខិតខំតាមរយៈកិច្ចការបរទេសស្តីពីវិវាទនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងវិវាទជាថ្មីក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ កម្លាំងទាហានបានចាប់ខ្លួនប្រធានាធិបតី និងលោកស្រីអោងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ។ នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីថ្ងៃទី២៤ខែមេសានៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ីមេដឹកនាំអាស៊ាន បានឯកភាពគ្នា៥ចំណុចស្តីពីដំណោះស្រាយវិវាទមីយ៉ាន់ម៉ា ដោយក្នុងនោះបានស្នើឲ្យបញ្ចប់ជាបន្ទាន់រាល់អំពើហិង្សានៅក្នុងប្រទេសនេះ។ នៅថ្ងៃទី១ខែមិថុនា អគ្គលេខាអាស៊ាន មានគម្រោងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែល អាស៊ានបានព្រមព្រៀង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕