ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញ សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ !!!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញ សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ !!! ភ្នំពេញ: បើយោងតាមផេក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា :មន្ត្រីទាំងអស់ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វេីឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខា ត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍ តែប៉ុណ្ណោះ ៕ ក្រោយការអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រេីនបានអនុវត្តការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រេីប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណានៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ ។ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ៕ បេីមានករណីយឺតយាវ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនងលេខទូរសព្ទ : 069 516 999
Like this:
Like Loading...