សមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ហាញមុខជនសង្ស័យ៧នាក់ ពាក់ព័ទ្ធករណីគ្រឿងញៀន កាច់កម៉ូតូ និងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម

ភ្នំពញ៖ ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ បង្ក្រាបបានជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា: ជនសង្ស័យទាំង៧នាក់ ទី១/-ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២/-ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣/-ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ ។ ទី៤/-ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី៥/-ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៦/-ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៧/-ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៧នាក់មានសារធាតុញៀន)។ លោកអធិការបានបន្តថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ហើយខណៈកំពុងល្បាតក៏ឃើញជនសង្ស័យបីនាក់ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ក៏ឃាត់សួរនាំស្រាប់តែឆែកឃើញសម្ភារកាច់កម៉ូតូនៅជាប់ខ្លួនពួកគេ ទើបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃស រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៤នាក់បន្ថែមទៀត(សរុប៧នាក់)។ លោកអធិការបញ្ជាក់ថាក្រោយសួរនាំជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាធ្លាប់បានធ្វើសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះប្រជាពលរដ្ឋ រួមទាំងប្រើប្រាស់នៅសារធាតុញៀន។ ដូច្នេះយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed