ករណី ឃាតកម្មដ៏សាហាវក្នុងកសិដ្ឋានចិញ្ចឹមសត្វ កណ្ដាលព្រៃមួយ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១បានចុះពិនិត្យ សពបុរសម្នាក់ជាករណីអំពើឃាតកម្មក្នុងកសិដ្ឋានចិញ្ចឹមសត្វចៀម-គោមួយកន្លែង។ សពមានគេយកខ្សែចងដៃទៅក្រោយនិងចងជើង។ហេតុការណ៍នោះបានកើតឡើងនៅកណ្ដាលព្រៃម្តុំអូរខ្លីស្ថិតក្នុងភូមិសេសានឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។ លោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តបានឱ្យថា៖នៅយប់ថ្ងៃទី៣០ខែឧសភាមានករណីឃាតកម្មមួយកើតឡើងត្រង់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង។បន្ទាប់ពីមានករណីកើតឡើងសមត្ថកិច្ចក៏បានចាត់កម្លាំងចុះស៊ើបអង្កេតនិងស្រាវជ្រាវ ចាប់ជនសង្ស័យបាន៣នាក់។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា: ជនរងគ្រោះត្រូវម្ចាស់កសិដ្ឋានព្រួតគ្នាមានឪពុកនិងកូន ៣នាក់យកខ្សែគោចងដៃទៅក្រោយ(ស្លាបសេក)ចងជើងបណ្តាលឱ្យស្លាប់ក្នុងកសិដ្ឋាននោះ។ជនរងគ្រោះគេស្គាល់ឈ្មោះសុវណ្ណ រស់នៅភូមិស្រែតាប៉ានឃុំសាមឃួយស្រុកសេសានគេឃើញដេកស្លាប់ទាំងមានចំណងខ្សែគោចងដៃជើងដួលផ្កាប់មុខ។ ជនសង្ស័យឪពុកកូន៣នាក់ត្រូវបានចាប់ខ្លួនយកទៅសាកសួរ។ឈ្មោះ ស្រេង សែ អាយុ៤០ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាមត្រូវជាម្ចាស់កសិដ្ឋាននេះបានរៀបរាប់ថា៖បុរសដែលដេកស្លាប់បានរត់ចេញពីក្នុងព្រៃស្រែកឱ្យគេជួយ។លុះពេលមកដល់កសិដ្ឋានគាត់ក៏បានប្រើហិង្សាវាយកូនៗគាត់ ភ្លាមនោះកូនរបស់គាត់ រួមទាំងគាត់ក៏បានព្រួតគ្នាយកខ្សែចងតែចៃដន្យបានជាង៥នាទីក្រោយបែរជាស្លាប់ទៅវិញ។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យ៣ នាក់ឪពុកកូនត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តតាមនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕