សមត្ថកិច្ចស្រុកឱរ៉ាល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចគោអ្នកភូមិ

ខេត្តកំពង់ស្ពឺ : បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ចេះតែមានការងឿងឆ្ងល់និងប្ដឹងទៅប៉ូលីសជាច្រើនលើកច្រើនសារបន្ទាប់ពីពួកគាត់បាត់គោរាល់ថ្ងៃមិនដឹងមូលហេតុក្រោយតាមដានជាច្រើនថ្ងៃទើបដឹងថាគោរបស់ពួកគាត់ត្រូវបានបុរសម្នាក់ទៀងចូលក្នុងក្រោយនិងដឹកយកទៅកាប់លក់សាច់បន្ទាប់ ពីដឹងរឿងទើបសមត្ថកិច្ចចាប់ខ្លួនបញ្ជូនជនសង្ស័យរូបនេះទៅសាលាដំបូងខេត្ត នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក ប៊ុន ធឿនអធិការនគរបាលស្រុកឱរ៉ាល់បាន ឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនជន សង្ស័យរូបនេះគឺដោយសារ ជនរងគ្រោះជាម្ចាស់គោបានមកដាក់ពាក្យបណ្ដឹង ថាមានជនសង្ស័យម្នាក់ដែលបាន លួចកៀងគោញីរបស់ខ្លួនមួយក្បាលយកទៅលក់ឲ្យឈ្មួញបន្តទៀតដើម្បីកាប់សាច់លក់។ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ងីន សុខភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ.ចំណែកម្ចាស់គោមានឈ្មោះ ហែល ហុ៊យភេទប្រុសអាយុ ២៦ ឆ្នាំមុខរបរកសិកររស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ករណីនេះសមត្ថកិច្ចបានស្រាវជ្រាវទើបដឹងថា : គោញីមួយក្បាល ដែលឈ្មោះងីន សុខ បានទាក់យកគោទៅលក់ឲ្យឈ្មោះប៉ោងហ៊ាប ភេទប្រុសអាយុ ៤២ ឆ្នាំមានទីលំនៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ លោកអធិការនគរបាលបានបញ្ជាក់ថា ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចកៀងគោញីរបស់គេយក ទៅលក់ឱ្យឈ្មោះប៉ោង ហ៊ាបក្នុងតម្លៃ ២.៥០០.០០០រៀលក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងសត្វគោមួយក្បាលនិងរថយន្តពាក់ស្លាកលេខ(ខ.ម)មួយគ្រឿងថែមទៀតផង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា កន្លងមកបុរសជាជនសង្ស័យនេះ តែងតែធ្វើសកម្មភាពបែបនេះជាប្រចាំ ដោយសារតែនៅក្នុងភូមិឃុំស្រុកនេះប្រជាពលរដ្ឋចិញ្ចឹមសត្វគោព្រលែងឲ្យដើររកស៊ី នៅតាមទីវាលហើយបុរសសង្ស័យក៏ប្រលែងគោតាមវាលដូច គ្នាពេលកៀងគោខ្លួនឯងចូលក្រោល ឆ្លៀតឱកាសគៀងទាំងគោគេមកជាមួយក្រោយគោចូលក្រោលជនសង្ស័យ ក៏ចាប់គោគេដឹកយកទៅលក់ឱ្យអ្នកផ្សេង ។ ជនសង្ស័យតែងតែប្រព្រឹត្តសកម្មភាពដដែលដដែលនេះជារៀងរាល់ថ្ងៃ រហូតបែកការណ៍តាមទាន់ទើបត្រូវចាប់ខ្លួនតែម្ដង ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed