សមត្ថកិច្ចក្រុងព្រះសីហនុចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាជនជាតិចិនក្នុងករណីជំរិតជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ : លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាកាលពីថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២១ នេះវេលាម៉ោង ១៦ និង ៤០ នាទីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានផ្សព្វផ្សាយតាមប្រជុំទាក់ទងមានជាន់ជាតិចិនមួយក្រុមបានចាប់ជាន់ជាតិចិនម្នាក់ពេលប្រុសចូលរថយន្តមួយគ្រឿងម៉ាកឡុងគ្រីស័រប្រាដូ(LAND CRUISER PRADO)ពណ៌ស ស្លាកលេខភ្នំពេញ 2az 93.81នៅចំណុចលើផ្លូវក្បែរកាសុីណូប៉ាវទូស្ថិតនៅភូមិ ២សង្កាត់ ២ក្រុងព្រះសីហនុជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។

ស្នងការនគរបាល ខេត្តព្រះសីហនុបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការគ្នាដេញតាមចាប់រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ីស្ថិត នៅភូមិ ១សង្កាត់ ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើនេះព្រមទាំងធ្វើការឃាត់ខ្លួនបានជនជនជាតិចិនចំនួន ០៤នាក់និងរំដោះបានជនរងគ្រោះមួយនាក់ជាជនជាតិចិនភេទប្រុស។
ជនរងគ្រោះឈ្មោះZHANG TAo ភេទប្រុសអាយុ២៨ឆ្នាំជនជាតិចិនមករបរបើកកន្លែងផលិតទឹកបរិសុទ្ធមានទីលំនៅភូមិ ៤សង្កាត់ ៤ ក្រុងខេត្តព្រះសីហនុ។

ជាំសង្ស័យទាំង 4 នាក់មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះLAI XING YONG ភេទប្រុសអាយុ៣២ឆ្នាំជាជនជាតិចិន មុខរបរអ្នកនាំភ្ញៀវមកលេងកាស៊ីណូលិខិតឆ្លងដែន មិនយកជាប់ខ្លួន ស្នាក់នៅភូមិ ១សង្កាត់៣ ក្រុងខេត្តព្រះសីហនុ
២.ឈ្មោះJIA YONG SHENG ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន មិនយកតាមខ្លួន ស្ម័គ្រនៅភូមិ ៥សង្កាត់៤ខេត្តក្រុងព្រះសីហនុ។
៣.ឈ្មោះ HUANG YOU TAOភេទប្រុសអាយុ២៧ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនមិនមានជាប់ខ្លួន សំណាក់នៅភូមិ១សង្កាត់៣ ក្រុងខេត្តព្រះសីហនុ
៤.ឈ្មោះZHANG KE WEI ធាតុប្រុសអាយុ៣៦ឆ្នាំជាន់ជាតិចិនមុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនមិនមានជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ក្រុងខេត្តព្រះសីហនុ ។

លោកស្នងការខេត្តបានបន្ថែមថាវត្ថុតាងចាប់យកបានរថយន្តមួយគ្រឿងម៉ាក LAND CRUISERPRA DO ពាក់ស្លាកលេខភ្នំពេញ 2AZ.9381។ចំពោះករណីនេះដែរកងកម្លាំងសមត្ថកិច្ចជំនាញនិស្សវិធីទៅតាមផ្លូវច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed