លោក មឿង សាន អតីត:ជាមន្ត្រីនគរបាលខណ្ឌដូនពេញបានចូលនិវត្ដន៍និងជាជនបាត់បង់ពលកម្ម(ពិការ)បានស្នើសុំឲ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយរឿងដីប៉ះពាល់តំបន់អភិវឌ្ឍបឹងកក់ ដោយអាជ្ញាធរនិងក្រុមហ៊ុនដោះស្រាយមិនសមហេតុផលលោកមិនអាចទទួលយកបាន!!

ភ្នំពេញ : នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក មឿង សាន អាយុ៦៦ឆ្នាំ ទីលំនៅផ្ទះលេខ01AEo ផ្លូវ86 ភូមិ22 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមន្រ្តីចូលនិវត្តន៏ ជាសមាគមអតីត:យុទ្ធជនកម្ពុជា មិនសុខចិត្តនឹងមិនយល់ព្រមទទួលយកការដោះស្រាយរបស់ក្រុមហ៊ុននិងគណៈកម្មការដោះស្រាយដីតំបន់បឹងកក់ ឱ្យរូបលោកដោយមិនសមហេតុសមផលនោះទេ។លោក មឿង សាន បានបញ្ជាក់ថាដីរបស់លោកមានចំនួន ១៧៥០ ម៉ែត្រការេ គណៈកម្មការដោះស្រាយដីតំបន់បឹងកក់និងក្រុមហ៊ុនដោះស្រាយឲ្យលោកបានតែ៥៩ម៉ែត្រការេតែប៉ុណ្ណោះ ហើយលោកមិនយល់ព្រម នៅការដោះស្រាយនេះទេ។

លោក មឿង សាន សុំស្នើឲ្យសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម អភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍រឿងដីធ្លីជូនលោកផង។ព្រោះនៅពេលបច្ចុប្បន្ននេះលោកបាត់បង់កម្លាំងពលកម្មធ្លាក់ខ្លួនមានជំងឺនិងពិការ។

លោកបានបញ្ជាក់បន្ថែមថា នៅឆ្នាំ១៩៧៩ លោកបានបម្រើការងារជាមន្ត្រីនគរបាល រហូតមកដល់ឆ្នាំ២០១៣លោកបានចូលនិវត្តន៍រហូតដល់បច្ចុប្បន្ននេះ លោកជាសមាគមអតីតយុទ្ធជនកម្ពុជា ហើយលោកនឹងធ្វើលិខិតស្នើសុំទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងសម្ដេចក្រឡាហោមឧប្បនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីជួយអន្តរាគមន៍និងដោះស្រាយរឿងដីធ្លីជូនលោកដោយក្តីអនុគ្រោះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed