ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​

ខេត្តកំពង់ចាម​ :​ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិសរុបរួមចំនួន៣៤នាក់​ ស្រីចំនួន០១នាក់ ។

សូមបញ្ជាក់​ផងដែរថា​ លោកវរសេនីយ៍​ទោ​ ឯម​ វឌ្ឍនា​ ត្រូវបានក្រសួងមកហាផ្ទៃ​ ចេញសេចក្ដីប្រកាសតែងតាំង​ ជាអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ជំនួសលោក​វរសេនីយ៍ឯក​ ប៉ាក់​ ជាតិ​ ដែលត្រូវបានផ្ទេរ​ ពីអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ទៅជាអធិការ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ ជំនួសលោក​វរសេនីយ៍ឯក​ សុខ​ យ៉េន​ ដែលត្រូវតែតាំងជា​ ស្នងការរង​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ។

ការតែងតាំង​ និងការផ្ទេរភារកិច្ច​នេះ​ គឺជាការផ្ទាស់ប្ដូរនូវបទពិសោធន៍ការងារ​ ក៏ដូចជាការលេីកសរសេីរចំពោះស្នាដៃ​ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លង​មកបានយ៉ាងល្អប្រសេីរ របស់​មន្ត្រី​នគរបាល​ជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។

កម្មវិធី​នេះ​ដែរ​ ប្រព្រឹត្តិ​ទៅ​នៅសាលាស្រុកស្ទឹងត្រង់​ ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ លោក​ សុិន​ សុខុន ប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ទន់​ នេត​ អភិបាល​ នៃគណៈអភិបាលស្រុកស្ទឹងត្រង់​ និងមានការអញ្ជេីញចូលរួមពី​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការរង​ លោកមេបញ្ជាការ​រង​កងពល​ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក​ មេបញ្ជាការ​តំបន់​សឹករងស្រុក​ លោកនាយការិយាល័យ​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​ លោកនាយការិយាល័យ​រដ្ឋបាលជុំវិញ​ស្រុក​ លោកមេឃុំ លោកអធិការ​ អធិការ​រង​ នាយផ្នែក​ នាយរងផ្នែក​ នាយប៉ុស្តិ៍​ ដែលត្រូវចូលរួមក្នុងកម្មវិធីប្រកាស​ តាំងតាំងនេះ​ ។

ក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ចែកជូនដល់លោកមេឃុំទាំង១២​ ដែលបានអញ្ជេីញមកចូលរួមក្នុងកម្មវិធី​ ។

សូមបញ្ជាក់​បន្ថែម​ថា​ កម្មវិធី​នេះ​ដែរ​ យេីងបានអនុវត្តតាមវិធានការសុខាភិបាល​ ដោយគ្រប់សមាសភាពចូលរួម​ តម្រូវ​ឲ្យ​យកសំណាក​ វ៉ាស់កម្ដៅ​ លាងដៃនឹងអាល់កុល​ ពាក់ម៉ាស់​ឲ្យ​បានត្រឹមត្រូវ​ មុនចូលក្នុងកម្មវិធី​ និងរក្សាគម្លាតសុវត្ថិភាព​ ផងដែរ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕