បាក់ស្រុតអគារសំណង់របស់ក្រុមហ៊ុនមួយនៅភូមិស្វាយដង្គំ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ សំណង់អគាររបស់ក្រុមហ៊ុនមួយស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃអាទិត្យកន្លងទៅ បាមបាក់ស្រុតបណ្តាលឲ្យកម្មករមួយចំនួនរងរបួស ប៉ុន្តែក្រុមហ៊ុនបានព្យាយាមលាក់បាំង កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានបណ្តាលឲ្យកម្មករមួយចំនួនរងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ ខណៈដែលអាជ្ញាធរបដិសេធមិនផ្តល់ព័ត៌មាននោះ។ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពពីពលរដ្ឋដែលរស់នៅក្បែរនោះ បានបន្តថា សំណង់អគារនេះ គឺសាងសង់ដោយក្រុមហ៊ុនឈ្មោះ Rose Apple Square ហើយមូលហេតុដែលបណ្តាលឲ្យបាក់ មកពីខុសបច្ចេកទេស (បាក់ឈើជន្ទល’) ដោយសំណង់ដែលបាក់នោះ គឺនៅខាងក្រោមមានប្រវែងប្រមាណ១០ម៉ែត្រជាង។ ជុំវិញករណីខាង លោក ហី សាយ ប្រធានមន្ទីរសុរិយោដី និងនគរូបនីយកម្មសំណង់ខេត្តសៀមរាប បានឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ ខែសីហា នេះថា ចំពោះការបាក់ស្រុតអគារ វាបណ្តាលមកពីការធ្វេសប្រហែសរបស់ជាង នៅក្នុងគម្រោងប្លង់អគារដែលចាប់ផ្តើមសាងសង់នោះ គឺកម្ពស់៥-៦ជាន់ ហើយកន្លែងដែលបាក់ស្រុតមានទទឹង ៥ម៉ែត្រ និងបណ្តោយ ១០ម៉ែត្រ ទើបតែចាប់ផ្តើមចាក់ប្លង់សេជាន់ទីមួយប៉ុណ្ណោះស្រាប់តែបាក់ស្រុតតែម្តងទៅ។គួរបញ្ជាក់ថា ករណីបាក់រលំសំណង់អគារនៅក្នុងខេត្តសៀមរាបនេះ គឺបានកើតឡើងចំនួន២ដងរួចមកហើយ ដោយកាលពីប៉ុន្មានឆ្នាំមុន ក៏ធ្លាក់មានករណីបាក់សំណង់សាលាឆាន់មួយផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed