ករណីគ្រោះថ្នាក់ចរចាចរណ៍រវាងឡានធំ និងអ្នកជិះកង់បណ្ដាលឲ្យស្រីម្នាក់ស្លាប់

កំពង់ចាមថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើទឹកដី ភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ស្ត្រីក្រខ្សត់ម្នាក់បានស្លាប់ចោលបងស្រីពិការភ្នែកទាំងសងខាង ដែលពួកគាត់កំព្រា២នាក់បងប្អូន បងប្រឹងធ្វើការ ស៊ីឈ្នួលគេបានលុយ យកចិញ្ចឹមបងស្រីពិការភ្នែកដេកតែនៅផ្ទះចាំប្អូនចិញ្ចឹម! គ្រោះថ្នាក់នេះ បង្ករឡេីងដោយសាររថយន្ត V1 ខ្នាតធំជែងគ្នាលើផ្លូវ ហើយក៏ជ្រុលទៅកិនស្រីម្នាក់ស្លាប់មួយរំពេចនៅនិងកន្លែងកើតហេតុ ។យោងតាមប្រជាជនរស់នៅកន្លែងកើតហេតុបានប្រាប់តាមទូរសព្ទ៍មកភ្នាក់ងារសារពត៌មានយើងថា ស្រីដែលរង់គ្រោះឈ្មោះ ជា ដិប ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានបុខរបរមិនពិតប្រាកដ ។ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរកន្លែងកេីតហេតុបាននិយាយថា​ ដោយសង្កេតឃើញមួយរយះពេលនេះមានឡានដឹកទំនិញគ្រប់ប្រភេទជាពិសេសឡាន v1 ខ្នាតយក្ស បើកលឿនណាស់អាស្រ័យដូចបានជម្រាបខាងលើ សូមឯ.ឧ អភិបាលខេត្តមេត្តាជួយចាត់វិធានការក្តៅ ជូនពលរដ្ឋដែលមួយថ្ងៃៗ ភ័យខ្លាចនិងឡានធំ បើកទាំងយប់ទាំងថ្ងៃលឿនៗណាស់ ម្យ៉ាងទៀតផ្លូវតូចចង្អៀតផង បែជាឡានធំដឹកទំនិញធុនធ្ងន់ផ្ទុកទំនិញរាប់តោន បើកលឿនគ្មានប្រណី និងគោរពសិទ្ធអ្នកប្រេីប្រាស់ដងផ្លូវដូចគ្នាសោះ។ អក្ខរា​១៤

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕