បើករថយន្តទាំងងុយដេក ស្រាប់តែរេចង្កូតបុកគល់ឈើបណ្ដាល​ឱ្យ​ក្រឡាប់​ផ្ទុះ​ឆេះ​រថយន្ត​តែ​ម្តង

ខេត្ត​សៀមរាប​ ៖​ ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២១​ វេលា​០៥​និង​៣០​នាទី​ព្រឹក​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ចំណុច​ភូមិ​ទួលរ​វៀង​ ឃុំ​ល្វា​ ស្រុក​ពួក​ខេត្តសៀមរាប​ រថយន្តមួយគ្រឿងក្រឡាប់បណ្ដាលឲ្យផ្ទុះឆេះខណៈកំពុងបើកបរដែលហេតុការណ៍នេះកើតឡើងនៅទីតាំងចំណុចខាងលើ។​លោក​វរសេនីយ៍ឯក​ឌុ​ត​ ខុន​ ស្នងការ​រង​ ទទួល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​ស​ង្រោះ​ បានអោយ​ដឹង​ថា​ មូលហេតុ​នៃ​ការ​ឆេះ​នេះ​ បណ្តាល​មក​ពី​អ្នកបើកបរ​ងងុយដេក​ ទើប​បណ្ដាល​ឱ្យ​រថយន្ដ​រេ​ចង្កូត​ខុសផ្លូវ​ហើយ​បុក​គល់ឈើ​បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ទុះ​ឆេះ​រថយន្ត​តែ​ម្តង​ ។​​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​ស្រុក​ពួក​ ទឹក​អស់​ចំនួន​ ០១​ឡាន​ ទើប​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​០៦​និង​១៥​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕