រថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាកឆេវរ៉ាលេត​ ត្រូវដេីមឈេីដួលសង្កត់លេី ខណៈមានភ្លៀង ខ្យល់កន្ត្រាក់​ !

RMN.ASIA.>September 6, 2021ខេត្តសៀមរាប៖ ព្រឹកវេលាម៉ោងប្រមាណ ១០និង២០នាទីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុច ជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីដើមឈើ ១ដើមរលំបាក់ សង្កត់លើរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាកឆេវរ៉ាលេត ពណ៌ស ស្លាកលេខ 2AQ 3258 បណ្តាលអោយខូចខាតធ្ងន់ធ្ងរ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ទោះជាយ៉ាងណាក៍ដោយខណះនេះសមត្ថកិច្ចកំពុងអន្តរាគមន៍។សូមបញ្ជាក់ថា, ចាប់ពីថ្ងៃទី៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង ! នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នៃសេចក្តីជូនដំណឹងបន្ថែម ស្ដីពី ស្ថានភាពធាតុអាកាស ។ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពី ថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈប្រែប្រួលគួរ អោយកត់សម្គាល់ ។ មូលហេតុដោយមានឥទ្ធិពលកើតឡើងបួនស្របគ្នានោះគឺ :– ជ្រលងសម្ពាធទាបឥណ្ឌ– ប្រព័ទ្ធសម្ពាធទាប ( ITCZ) អូសកាត់លើកម្ពុជា – សម្ពាធទាប១០០៦ហិតូប៉ាស្កល់នៅចំពីលើ-ខ្យល់សមុទ្រ Breeze និងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ-លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា នឹងមានស្ថានភាពដូចខាងក្រោម ៖ ១- តំបន់វាលទំនាប ៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ។ និងអាចប្រឈមនិងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ។២-បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែកនិងជួរភ្នំក្រវាញ ៖ ផ្ទៃមេឃអួរអាប់មានពពក ច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយប៉ាយស្ទើរគ្រប់ទីកន្លង ។៣- តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ ៖ មេឃអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមាន កម្ពស់មធ្យម។និងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ។ ដោយឡែក នៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ Storm Surge ។៤- ស្ថានភាព នៃទឹកទន្លេមេគង្គ ៖ បន្តឡើងជាបន្តបន្ទាប់ ។អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើសូមសាធារណជននិងប្រជានេសាទអ្នកដំណើរទាំងអស់មាន ការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕