គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបិទទីតាំង KTV គ្រួសា⁸

ភ្នំពេញ ៖ នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២១ និង ១០នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៉ិត ជំនិត អភិបាលរងខណ្ឌ ដោយមានការចង្អុលបង្ហាញ និងមានការបញ្ជាពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានចុះបិទទីតាំងហាងខារ៉ាអូខេគ្រួសារ និងភោជនីយដ្ឋាន ស្ថិតនៅ ភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ដែលបានបើកល្មើស និងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងនោះបានឃាត់មនុស្សចំនួន ៤៤នាក់ ភ្ញៀវចំនួន ១១នាក់ ក្រុមគ្រូពេទ្យបានយកសំណាកឃើញមានវិជ្ជមាន ចំនួន ០៦នាក់ ប្រុសចំនួន ០១នាក់ (បុគ្គលិក) ។

ចំពោះអ្នកវិជ្ជមានត្រូវបានយកទៅព្យាបាល ចំពោះអ្នកអវិជ្ជមានចំនួន៣៨នាក់ ត្រូវក្រុមគ្រូពេទ្យយកទៅធ្វើចត្តាទ្បីស័ក ។

ចំពោះសម្ភារ:ដកហូតសម្ភារៈមាន៖ ម៉ូនីទ័រKTVចំនួន ០៤គ្រឿង – អាំភ្លីមេក្រូចំនួន ០៤គ្រឿង ធុងបាស់ចំនួន ១១គ្រាប់ – ម៉ូតូចំនួន ២៣គ្រឿង – ឡានចំនួន ០៤ គ្រឿង។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕