អធិការដ្ឋាននគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនបុរសម្នាក់ពីបទរក្សាទុកនិងជួញដូរសារធាតុញៀន

ក្រុងសៀមរាប : នៅថ្ងៃព្រហស្បតិ៍​ ៨កេីត​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០២១ វេលាម៉ោង ១២​ និង០០នាទី។ក្រុងសៀមរាប លោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ ចូលរួមសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ ចុះបង្ក្រាប រក្សាទុក ជួញដូរ ចាត់ចែង​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំនុចលំនៅស្ថាន​មួយកន្លែង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់: ជនសង្ស័យឈ្មោះ​ ចៀន​ សម្បត្តិ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ កសិករ​ មានទីលំនៅភូមិស្វាយព្រៃ​ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ហើយសមត្ថកិច្ចបានដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីន​ ចំនួន២៣កញ្ចប់ ស្មើនឹងទម្ងន់ ១១.៤៦ក្រាម(ទម្ងន់សុទ្ធ)​សម្ភារ:វេចខ្ចប់​ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ព្រមទាំង ទូរស័ព្ទដៃចំនួន​ ០១គ្រឿង​ ។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប​ ៕បំណងល្អពីមជ្ឈមណ្ឌលព័ត៌មាន Raksmey Newsការពារជីវិតអ្នក ស្មេីនឹងការពារក្រុមគ្រួសារអ្នកផងដែរ#៣ការពារ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល#៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នាទំនាក់ទំនងផ្ដល់ព័ត៌មាន:012278222/0977232222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕