អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម៖
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស និងតាមដងផ្លូវជាច្រើនកន្លែងទៀតក្នុងភូមិសាស្ត្រខណ្ឌដូងពេញ ជាលទ្ធផល៖
– ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង។
– ឃាត់ម៉ូតូចំនួន ០៨គ្រឿង ម៉ូតូដឹកទឹកកកចំនួន ០១គ្រឿង និងកង់ចំនួន ០៣គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌ។
២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវហាមឃាត់បានចំនួន ០០គ្រឿង។
៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់បានម៉ូតូចំនួន ០៧គ្រឿង យកមកអប់រំណែនាំឱ្យកែតម្រូវបំពង់សំឡេងឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសរួចទើបអនុញ្ញាតឱ្យទៅវិញ។
៤-អនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យឃាត់ម៉ូតូបានចំនួន ០២គ្រឿង។
៥-ចុះផ្សពផ្សាយចែកសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ និងធ្វើកំណត់ហេតុបានចំនួន ២០ទីតាំង។
៦-ប្រមូលជនអនាថាមកយកសំណាក និងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បានចំនួន ០២នាក់។
៧-ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២៧៣/២១ សសរ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ហាមមិនឱ្យមានការជួបជុំហាត់ប្រាណនៅលើសួន CDC សួនវិមានឯករាជ្យ សួននាគបាញ់ទឹក និងសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី ជាលទ្ធផល ៖ ប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមសេចក្តីណែនាំ ការផ្សព្វផ្សាយរបស់ក្រុមការងារ និងបានវិលត្រឡប់ទៅផ្ទះវិញ។
៨-ដាក់កម្លាំចុះទប់ស្កាត់ និងសម្របសម្រួលប្រជាពលរដ្ឋមកដាក់ញតនៅស្ថានទូតសាំងហ្គាពូ ដែលប៉ះពាល់ដីពួកគាត់ទំហំ ៩៨ ហិកតា ជាលទ្ធផល ក្រោយពីដាក់ញាត្តិរួចពួកគាត់រំសាយទៅផ្ទះរៀងៗខ្លួន៕