ក្រសួងព័ត៌មានអំពាវនាវអោយអ្នកសារព័ត៌មានអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ ខែកញ្ញា នៅមន្ទីរពេទ្យកុមារជាតិ

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំ​ង​​កា​រ​ពារ​កូវីដ-១៩ដូសទី១ និងដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា តាមការ​ជូ​ន​​ដំណឹង របស់​ក្រ​សួ​ង​​សុខាភិបាល។កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានជូនដំណឹងថា ចំពោះអ្នកសារព័ត៌មាន នៅរាជ​ធានី​ភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ដូសទី១ និងដូសទី២រួចរាល់​ សូមអញ្ជើញទៅចាក់​វ៉ាក់​សាំង​អាស្ត្រាហ្សេនីកា​ ដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ គឺចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០​២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ ក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងសុខាភិបាល បានជូនដំណឹងរួចហើយ ឲ្យអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ទៅចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យកុមារជាតិ។ ដូច្នេះលោក អំពា​វនាវ​ដ​ល់​អ្នក​សារព័ត៌មាន ដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ សូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការ​ឆ្លង​ជំងឺកូវីដ-១៩។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed