អាជ្ញាធររៀបចំធ្វើផ្លូវជូនប្រជាពលរដ្ឋ បែរជាមានពីរគ្រួសារជំទាស់ចុងក្រោយសម្របសម្រួលគ្នាទៅវិញ

ខេត្តសៀមរាប៖​ មានរឿងចម្រូងចម្រាស់​មួយកេីតឡេីងនៅចំណុចព្រៃគុយភូមិអញ្ចាញសង្កាត់នគរធំក្រុងនិងខេត្តសៀមរាបរវាងអាជ្ញាធរនិងប្រជាពលរដ្ឋ២គ្រួសារ​រឿងស្ថាបនាផ្លូវថ្មី១ខ្សែ រឿងហេតុនេះកេីតឡេីងនៅវេលាម៉ោង8:10នាទីព្រឹកថ្ងៃទីទី12សីហាឆ្នាំ2021ដោយសារអាជ្ញាធរខេត្តត្រូវធ្វេីផ្លូវលំថ្មី១ខ្សែមានទទឹង10ម៉ែត្រx250ម៉ែត្រ(ខ្សែ​ទី​មួយ)​ តែត្រូវប្រជាពលរដ្ឋ២គ្រួសារដែលមានលំនៅដ្ឋានជាប់ផ្លូវនោះជំទាស់ដោយចោទប្រកាន់ថាការស្ថាបនាផ្លួវលំនេះបានប៉ះពាល់ចូលមកលេីដីរបស់គាត់។ ក្នុងខណះដែល លោកគិម នន់​ ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន រួមនិងក្រុមការងារចម្រុះរបស់ខេត្តបានចុះដល់កន្លែងកេីតហេតុហេីយក៏ធ្វេីការសម្របសម្រួលជាមួយគ្រួសារទាំងពីរដែលជំទាស់​ ។ ដំបូងមានភាពចម្រូងចម្រាស់ខ្លះដោយមានពាក្យសម្ដីរាងតឹងសរសៃកដាក់គ្នា​ តែចុងក្រោយអ្វីៗត្រូវបានបញ្ចប់ក្រោយជំនាញសុរិយោដីបានវាស់វែងតាមប្រព័ន្ធGPSរួចមក​ គឺផ្លួវស្ថាបនាថ្មីនេះមិនបានប៉ះពាល់ដល់ដីកម្មសិទ្ធរបស់ម្ចាស់ផ្ទះពីរគ្រួសារនេះទេ។ បន្ទាប់ពីយល់ច្បាស់អស់ហេីយម្ចាស់លំនៅដ្ឋានទាំងពីរគ្រួសារនេះ​ក៏សុខចិត្តរុះរេីរបងនិងសំយ៉ាបផ្ទះដែលលយចូលដីគម្រោងអភិ​វឌ្ឍន៌ផ្លូវនេះចេញដោយសុំពេលវេលាសមរម្យដេីម្បីរេីរុះ។ ស្ដាប់សម្ដីលោកប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានដែលបានមានប្រសាសន៌​ក្នុងពេលចុះទៅសម្របសម្រួល ៕( ដោយ​ ប៊ុនរ៉ុងនិងអក្ខរ៉ា៣២)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕