ប្រជាពលរដ្ឋមានវិវាទដីធ្លី បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ ១ ដើម្បីឲ្យអាជ្ញាធរដោះលែងយុវជនម្នាក់

ប្រជាពលរដ្ឋមានវិវាទដីធ្លី បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ ១ ដើម្បីឲ្យអាជ្ញាធរដោះលែងយុវជនម្នាក់ ខេត្តកណ្ដាល: នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដោយខុសច្បាប់ ដើម្បីអោយអាជ្ញាធរ ដោះលែងយុវជនម្នាក់ ដែលបានឃាត់ខ្លួន ក្នុងការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នេះ ។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពី ស្នងការនគរបាលខេត្តកណ្ដាល និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដល់ទីតាំងចំនុចបិទផ្លូវផ្ទាល់។ ប្រជាពលរដ្ឋក៏បានយល់ព្រមទទួលយកការសម្របសម្រួល និងត្រឡប់ទៅលំនៅឋានវិញ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី នូវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាស្រុកកៀនស្វាយ ៕
ឯកឧត្តមលោកជំទាវប្រិយមិត្តដែលមានបំណងឧបត្ថម្ភមកអង្គភាព Raksmey news និងទំនាក់ទំនងផ្ដល់ព័ត៌មាន/០១២២៧៨២២២/ ABA= 002 916 134 AC = 000 1039 3033 610 សូមអរគុណ!

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed