វគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញ ជូនបងប្អូនប្រជាពលរដ្ឋ ​នៅស្រុកម៉ាឡៃ Noun Vanny បន្ទាយមានជ័យ

វគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញ ជូនបងប្អូនប្រជាពលរដ្ឋ ​នៅស្រុកម៉ាឡៃ Noun Vanny បន្ទាយមានជ័យ ​​​ បន្ទាយមានជ័យ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ (RET-IV) ។នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត បន្ទាយមានជ័យ និងលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក តោ មេសា អនុប្រធានការិយាល័យបសុពេទ្យ ។ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានលើកឡើងថា៖ នៅក្នុងបរិបទការឆ្លងរាលដាលនិងការទប់ស្កាត់នូវជម្ងឺកូវីដ១៩នេះ គឺបានបើកវគ្គបណ្តុះបណ្តាលបន្ថែមលើការចេះថែរក្សាសត្វរបស់គាត់បានចិញ្ចឹមពិសេសលើសត្វគោរបស់គាត់នេះ​ គឺចិញ្ចឹមនៅនិងក្រោល និង​កន្លែង ហើយយើងមានស្មៅសម្រាប់ផ្គត់ផ្គង់ដល់សត្វគោឲ្យធំធាត់បានលឿន ។​ ការបើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងធ្វើបង្ហាញនេះដែរ លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ ការណែនាំអំពីបច្ចេកទេសពីការចិញ្ជឹមសត្វ ជាលក្ខណៈគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដោយបង្វែរពីការចិញ្ចឹមទៅតាមវាល មកនៅតាមផ្ទះ ដោយបច្ចុប្បន្នប្រឈមទៅបញ្ហាផលដំណាំរបស់ប្រជាកសិករ។ ម្យ៉ាងវិញទៀតស្ថិតក្នុងសភាពការណ៍ដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នាពេលនេះ។ លោក លី សារី បានបញ្ជាក់ថា៖ ការចិញ្ចឹមសត្វ អាចជាមុខរបរមួយនៅពេលទំនេរពីការងារបង្កបង្កើនផលស្រូវ ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ ហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារបានថែមទៀតផង ។ ជាមួយគ្នានោះ លោក លី សារី បានសង្ឃឹមយ៉ាងមុតមាំថា៖ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វនេះបងប្អូនប្រជាពលរដ្ឋយើង នឹងយកចិត្តទុក្ខដាក់ស្តាប់បទឧទ្ទេសនាមគ្រូបង្គោលដើម្បីស្រូបយកចំណេះដឹងទាំងនោះទៅអនុវត្តផ្ទាល់ ដូចជាការជ្រើសរើសពូជសត្វចិញ្ចឹម ចំណី ជាដើម ដើម្បីឲ្យត្រូវទៅតាមបច្ចេកទេសនៃការចិញ្ចឹមនឹងទទួលបានលទ្ធផលខ្ពស់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed