ខេត្តបន្ទាយមានជ័យ : នេះជារឿង១នឹកស្មានមិនដល់ទាល់តែសោះ ២នាក់ជាគូរដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការទៅហើយបានឌុបគ្នា ទៅលេងផ្ទះខាងស្រី ស្រាប់តែត្រូវរថយន្តបុកស្លាប់ប្រុសនៅនឹងកន្លែង ចំណែកខាងស្រី រងរបួសធ្ងន់ ។

រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះទាំង២នាក់ ១/មានឈ្មោះ អំ សាមឿង អាយុ៣៥ឆ្នាំ ប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ២/កូនស្រីឈ្មោះ ឈួន សូនណែតសត្យា អាយុ២២ឆ្នាំជាគ្រូបង្រៀននៅសាលាបឋមសិក្សាប៉ោយប៉ែតរស់ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿននៅពេលយប់ងងឹត លុះបើកដល់ចំណុចកើតហេតុ ដល់ផ្លូវកោង បានស្រាប់តែបើកទៅបុកម៉ូតូ១គ្រឿងធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1BG-1154 ភ្នំពេញ ជិៈគ្នា២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំងសងខាងក្រោយពីកើតហេតុហើយនគរបាលបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យពោ២ ខេត្តបាត់ដំបងភ្លាមៗផងដែរ ។

តាមការអះអាងរបស់ឪពុក ម្តាយបាននិយាយថាកូនស្រី និងកូនប្រសារ ពួកគេទាំង២នាក់ ជាគូរដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការទៅហើយគឺ នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានដើរចែកសំបុត្រអញ្ជើញភ្ញៀវបានមួយចំនួនហើយ។ស្រាប់តែនៅមុនពេលកើតហេតុពួកគេទាំង២នាក់ បានចេញពីផ្ទះនៅភូមិអូរអណ្តូង ទៅលេងផ្ទះឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធម៍ ចំណែកខាងស្រីវិញប្រហែលពិការមួយជីវិតហើយ។

សពត្រូវនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រថយន្តបង្កបញ្ជូនទៅស្នងការដាក់ទោសទៅតាមច្បាប់៕ ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed