(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកថវិកា និងផ្លែឈើ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ឆាប់បានជាសះស្បើយពីជំងឺ។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យ លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ខិតខំថែទាំសុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ពិសេសពិសាថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជា និងសូមជូនពរឲ្យឆាប់បានជាសះស្បើយ។

សូមជម្រាបថា បច្ចុប្បន្នលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន មានជីវភាពខ្វះខាតដោយស្វាមីជាជនពិកា និងមានកូនក្នុងបន្ទុកចំនួន ៤នាក់ (ស្រី១នាក់) មានជំងឺទៀតផង។

ចំណែកក្រុមគ្រួសារលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន បានថ្លែងអំណរគុណថា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំរបស់នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកប្រធាននាយដ្ឋាន បានអញ្ជើញមកសួរសុខទុក្ខភរិយាខ្ញុំបាទ ដែលមានបញ្ហាសុខភាព។

ពិធីចុះសួរសុខទុក្ខ និងនាំយកថវិកាមកជួយឧបត្ថម្ភដល់លំនៅឋាននេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់អាវុធ ជាតិផ្ទុះ។

អមដំណើរឯកឧត្តមប្រធានរួមមាន៖
១- លោកឧត្តមសេនីយ៍ត្រី អ៊ុយ ហុន អនុប្រធាននាយកដ្ឋានទទួលបន្ទុក
២- លោកវរសេនីយ៍ទោ ហេង ឆេងគីម អនុប្រធាននាយកដ្ឋាន
៣- លោកវរសេនីយ៍ឯក អ៊ុង ឈឺន នាយការិយាល័យ
៤- លោកវរសេនីយ៍ទោ ជាង វិសិដ្ឋ នាយរងការិយាល័យ
៥- លោកអនុសេនីយ៍ឯក សន ពិសិដ្ឋ នាយរងការិយាល័យ
៦- លោកអនុសេនីយ៍ឯក ស៊ុន សំអាត នាយរងផ្នែក

សូមគោរពជូនពរដល់ថ្នាក់ដឹក និងមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed