ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ៧រោចខែមាឃឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កាលពីវេលាម៉ោង៦និង៤៥នាទី មានករណីអគ្គីភ័យមួយយ៉ាងសន្ធោសន្ធៅ បានឆាបឆេះ ក្លឹប ស៊ីន ជានហ៊ួយ ខេធីវី (នៅEDM ចាស់) នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។

ភ្លាមៗនេះ ដែលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៨៩១,៩១១ នាំយករថយន្តពន្លត់អគ្គីភ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងយោធាសឹករងក្រុង ប្រជាការពារ អាជ្ញាធរមូលដ្ឋាន ក្រុមពន្លត់អគ្គភ័យក្រុមហ៊ុនកាស៊ីណូ ជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុដោយគ្រប់គ្រងស្ថានភាពបានប្រសើរភា្លមៗផងដែ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ករណីអគ្គីភ័យនេះបង្កឡើងដោយសារទុស្សេចរន្តអគ្គីសនី ម៉ាស៊ីនត្រជាក់ ទើបបណ្តាលឲ្យឆាបឆេះក្លឹបអស់មួយភាគធំ តែមិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ។ ប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ត្រូវបានសមត្ថកិច្ចយើងពន្លត់ទាន់ពេលរហូតដល់ម៉ោង៧:៣០នាទី ទើបរលត់ទាំងស្រុង៕ដោយ : លោក អ៊ៃ ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed