ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ កម្លាំងសម្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ខុសច្បាប់នៅកាស៊ីណូអូរនាងធ្វើកិច្ចសន្យាដល់ម្ចាស់ត្រូវផ្អាកសកម្មភាព។

ដោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិង លោកវរ់សេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកបានដឹកនាំកម្លាំងនគរបាលក្រុងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់អូរឫស្សី បានចុះបង្ក្រាបទីតាំងកាស៊ីណូឆាយណាថោន នៅអូរនាងដែលមានសង្វៀនជន់មាន់ធំចំនួន២កន្លែង និងសង្វៀនតូចៗចល័តចំនួន៥កន្លែងនិងតាបល្បែងស៊ីសងចំនួនជិត១០តាបក្នុងរោងទីតាំងតែមួយ។

នៅពេលសម្ថកិច្ចចុះទៅដល់ទីតាំងដើម្បីបង្ក្រាបល្បែងជន់មាន់កាស៊ីណូឆាយណាថោននៅអូរនាងក្រុងប៉ោយប៉ែតដ៍ធំមួយនេះមិនឃើញអ្នកញៀនល្បែងចូលមកលេងនៅឡើយទេនៅពេលបង្ក្រាបទាំងព្រឹកហើយកម្លាំងបានចុះពិនិត្យមើលរាល់សម្ភារៈល្បែងស៊ីសងហើយសម្ថកិច្ចបានធ្វើកិច្ចសន្យាដល់ម្ចាស់ដែលបើកល្បែងស៊ីសងខុសច្បាប់ត្រូវធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបើនៅបន្តលេងនិងមានវិធានការស្របទៅតាមផ្លូវច្បាប់។

បើតាមលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងបានបញ្ជាក់អោយដឹងថា ល្បែងស៊ីងដែលលួចលាក់លេងជល់មាន់និងល្បែងស៊ីសងផ្សេងៗជាអំពើល្មើសច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវលុបបំបាត់អោយអស់ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃ១៤ខែមករាឆ្នាំ២០២៣សម្តចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីអញ្ជើញជំនួបនិងអ្នកសារព័ត៌មាន ដោយសម្តេចបានមានប្រសាសន៌បន្ថែម និងធ្ងន់ៗថាសូមឲ្យអាជ្ញាធរទាំង២៥ខេត្តក្រុងត្រូវតែបំបាត់ឲ្យអស់រាល់បទល្មើសល្បែងសុីសង និងសហការការពារនិងធ្វើឲ្យភូមិឃុំមានសុវិត្តភាពទាំង៧ចំណុចឲ្យខាងតែបាន។

ដើម្បីរក្សាបាននូវគុណតម្លៃអ្នកសារព័ត៌មាន អាជីព មានវិជ្ជាជីវ: សូមលោក លោកស្រី ម្ចាស់គេហទំព័រ ប្រធានអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយត្រូវប្រមូលប្រភពព័ត៌មានអោយបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ កុំក្បត់ឧត្តមគតិខ្លួនឯង ត្រូវមានឆន្ទៈក្នុងការបម្រើសង្គមនិងប្រជាពលរដ្ឋដោយពិតប្រាកដ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច កុំបំភ្លៃការពិត ប្រឌិតរឿងដាក់អ្នកដទៃ បែជាចុះផ្សាយបំភ្លើសការពិត ដែលនាំអោយប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ធ្វើអោយសាធារណៈជនមានការភាន់ច្រឡំ ៕

https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed