ក្រុងប៉ោយប៉ែត: : នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្រុមការងារ សុិចនិង គ ជ ប ជាមួយក្រុមការងារភូមិក្បាលស្ពានទី១ បានសហការចុះចែកសៀវភៅប័ណ្ណព័ត៌មានដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមការិយាល័យ ត្រូវបានចែកផ្ដល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារសុិច គជប និងការងារភូមិក្បាលស្ពាន ១ បានចែកសៀវប័ណ្ណព័ត៌មាន ចុងសន្លឹកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូរជ្រៅ ដោយធ្វើឡើង ចំនួន ៤ថ្ងៃគឺចាប់ពីថ្ងៃទី២៣ /២៤ / ២៥ / ២៦/ខែមេសា ឆ្នាំ២០២២រួចបន្ត ទៅចែកភូមិផ្សេងៗទៀត។
សុំបញ្ជាក់ថា ក្រុមការងារចុះចែកសៀវភៅប័ណ្ណព័ត៌មាននិងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ទើបតែចុះមុនដំបូងគេបង្អស់ ដើម្បីចែកសៀវភៅប័ណ្ណព័ត៌មានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ឆ្នាំ ២០២២។
បើតាមប្រសាសន៍របស់លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់អ្នកសារព័ត៌មានRaksmey News តាមទូរស័ព្ទឱ្យដឹងថា សៀវភៅបានព័ត៌មាន និងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលត្រូវចែកជូនក្នុងស្រុកអូរជ្រៅមាន៤៦ការិយាល័យ អ្នកមានឈ្មោះបោះឆ្នោតមានចំនួន២២២៥៥នាក់ ។
លោក វ៉ា ជឹមណារេ៉ត ចៅសង្កាត់អូរជ្រៅបានបន្តទៀតថា ក្រុមការងារចុះចែកសៀវភៅប័ណ្ណបោះឆ្នោត និងប័ណ្ណបោះឆ្នោត ក្នុងភូមិទាំង៧ក្នុងសង្កាត់អូរជ្រៅគឺ ចែកទាំងអស់។
ហើយលោកចៅសង្កាត់អូរជ្រៅបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ក្នុងស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត សូមមកទទួលយកនូវសៀវភៅព័ត៌មាននិងប័ណ្ណព័ត៌មាន ទាំងអស់គ្នា នៅតាមការិយាល័យនីមួយៗក្នុងស្រុកអូរជ្រៅ ដើម្បីទទួលបាននូវសៀវភៅនិងប័ណ្ណព័ត៌មានបោះឆ្នោត ដែលក្រុមការងារបានសហការជាមួយក្រុមការងារគជបចុះចែកជូនដល់បងប្អូនតាមការិយាល័យនីមួយៗ ៕
https://www.rmn.asia
ដោយលន់ណូកសេរី អក្ខរា០៤