ភ្នំពេញ : ដោយ អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧:២៥ នាទី លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំង ផ្ទះជួល ផ្ទះសំណាក់ ហាងអាហារដ្ឋានពេលរាត្រី ចំនួន០៤ ទីតាំង ដែលស្ថិតនៅក្នុងភូមិត្រពាំងទានិងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងសាំងខណ្ឌពោធិ៍សែនជ័យ។

ក្នុងការចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំង ផ្ទះជួល ផ្ទះសំណាក់ ហាងអាហារដ្ឋានពេលរាត្រី ឃើញមានការចូលរួម មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ក្រុមប្រឹក្សាសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ ព្រមទាំងមេភូមិ ។

លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន រស្មីញូស៍ ឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក ផុន សុផាន អភិបាលរង បានធ្វើការចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់ទីតាំងចំនួន ០៤ ទីតាំង :

១- ទីតាំងអាជីវកម្មផ្ទះជួល មានចំនួន ១៦៩ បន្ទប់ ស្មើនិង១០ខ្នងផ្ទះ មានមនុស្សចំនួន៦៤៦នាក់ ស្ថិតនៅក្នុងភូមិត្រពាំងទាសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ។
២-ទីតាំងផ្ទះសំណាក់ សំណាងមានលាភ ដែលមានម្ចាស់ជីវកម្មឈ្មោះ ស៊ិនចាន់រ៉ា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១១៨ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៣-ទីតាំងហាងអាហារដ្ឋានអង្គរជុំត្រជាក់ចិត្ត ដែលមានម្ចាស់អាជីវកម្មឈ្មោះ កែម រ៉ានី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៨ ភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។
៤-ទីតាំងផ្ទះសំណាក់ តាតា១៦៨ ដែលមានម្ចាស់អាជីវកម្មឈ្មោះ អ៊ុក វ៉ាន់ដារ៉ា និងមេការគ្រប់គ្រងឈ្មោះ លឹមសំណាង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៨k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ។

លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំង ដូចខាងក្រោម៖
១-ម្ចាស់ទីតាំងត្រូវរៀបចំស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ
២-ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទក្នុងទីតាំអាជីវកម្ម
៣-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងទីតាំអាជីវកម្ម
៤-ហាមជួញដូរផ្លូវភេទនៅក្នុងទីតាំអាជីវកម្ម និង អ្នកមកស្នាក់នៅត្រូវតែcopy អត្តសញ្ញាណប័ណ្ណទុក ងាយស្រួលនៅពេលមានឧបត្តហេតុអ្វីកើតឡើង។

-លោក ផុន សុផាន បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់ទីតាំង ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន រាយការណ៍ជាបន្ទាន់ នៅពេលឃើញមានការ ប្រមូលផ្ដុំមកស្នាក់នៅ មិនមានភាពប្រក្រតី ។ ដើម្បីចូលរួមថែរក្សាសន្តិភាពនិង ប្រឆាំងដាច់ខាតការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed