ចេញផ្សាយ : RMN / ៣០/០៣/២០២២
ខេត្តព្រះវិហារ : (ព័ត៌មានបឋម) រថយន្តសាំយ៉ុងមួយគ្រឿងគ្មានស្លាកលេខជួបគ្រោះថ្នាក់ចរាចរណ៍បែកកង់ក្រឡាប់ផ្ងាជើង បណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០ព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២៩២២ នៅចំណុចគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិរំចេកខាងជើងទ្រីភាព ខេត្តព្រះវិហារ។
អ្វីដែលគួរអោយកត់សំគាល់នោះគឺរថយន្តខាងលើដឹកឈើពេញតែមន្ត្រីជំនាញហាក់មិនដឹងមិនឮ តើដូចអ្វីដែលមហាជនរិះគន់ពិតមែនដែរឬទេ?
ក្នុងហេតុការណ៍នោះដែរក៏មានប្រភពខ្លះបានអោយដឹងថារាល់ថ្ងៃរាល់យប់គេសង្កេតឃើញមានរថយន្តជាច្រើនគ្រឿងដឹកឈើឆ្លងកាត់តំបន់ខាងលើតែក៏មិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់បង្ក្រាបដែរទាំងអស់នេះហើយដែលជាហេតុនាំអោយមានការវិនាសសកម្មព្រៃឈើជាបន្តបន្ទាប់។
ជុំវិញករណីខាងលើយើងក៏មិនទាន់ដឹងថាគេយករថយន្តដឹកឈើដែលក្រឡាប់នោះទៅណាឬក៏មន្ត្រីជំនាញនៅតំបន់ខាងលើយកទៅណាដែរ។ដូច្នេះមានតែរងចាំតាមដានមើលបន្តទៀតនៅលេខក្រោយ ៕
![](http://rmn.asia/wp-content/uploads/2022/03/FF5C19C4-9E00-4AAB-BDEB-24D6319DDFE9.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/C3D890B0-F517-469C-8D36-4E0D09280B2F.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/50CFA47C-FA0E-4E98-A4BD-6CBB30FE4E31.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/57BD5342-4D8A-46BA-8138-BCF55E3D743A.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/0228A95F-D846-4B49-938F-BC997C3CDAAE-1024x594.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/02D4D163-EBB1-4B26-8386-F6A707D58F78-848x1024.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/C6E2CD08-B516-4FEF-AC6E-DDCB2D440ED1-1024x594.jpeg)