ភ្នំពេញ : ក្នុងរដូវវស្សានេះ រដ្ឋបាលសង្កាត់ត្រពាំងសាំង លោក ផុន សុផាន អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងសាំង បានដឹកនាំក្រុមការងារ ដាក់គ្រឿងចក្រSKស្ដារប្រឡាយយកសំរាមនិងស្មៅចេញដើម្បីសម្រួលចរន្តទឹកហូរ នៅភូមិត្រពាំងសាំង ភូមិសាមគ្គី៤ និងភូមិត្រពាំងអណ្ដូងក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជាក់ស្ដែងក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង ក្នុងការស្ដារប្រឡាយនេះមានរថយន្តអេស្កាវ៉ាទ័រ ធ្វើសកម្មភាពយ៉ាងមមាញឹក នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យទទួលបន្ទុកសង្កាត់ត្រពាំងក្រសាំង បានអោយក្រុមការងារ ព្រមទាំងប្រជាការពារសង្កាត់ មេភូមិសមាជិកភូមិបានចុះពិនិត្យមើលគ្រឿងចក្រកាយស្ដារប្រឡាយ យកស្មៅព្រមទាំងសំរាម កាកសំណល់ផ្សេងៗ នៅតាមបណ្ដោយផ្លូវ ប្រឡាយទឹក ក្នុងភូមិត្រពាំងក្រសាំង ភូមិសាមគ្គី៤ ភូមិត្រពាំងអណ្ដូង ក្រោមការចង្អុលបង្ហាញ និងដាក់ទិសដៅ ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ។
ដោយមានការ យកចិត្តទុកដាក់ នឹងទទួលខុសត្រូវ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងមានការចូលរួម ក្រុមការងារ កម្លាំងប្រជាការពារសង្កាត់ត្រពាំងក្រសាំងដែលដឹកនាំដោយ លោក ប៊ុន សម្បត្តិ ជួយសម្រួលនូវសណ្ដាប់ធ្នាប់និងចរាចរណ៍ ។ ដើម្បីបញ្ចៀសទឹកកុំឱ្យមានការជន់លិចដោយសារទឹកភ្លៀងតាមដងផ្លូវ តាមប្រឡាយដែលមានចរន្តទឹកហូរ ក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សែម ចាន់តារា មេភូមិត្រពាំងក្រសាំងបានឲ្យដឹងថា : ការដាក់អេស្កា ស្ដារប្រឡាយ យកសំរាមនិងស្មៅចេញ ដើម្បីសម្រួលដល់ចរន្តទឹកហូរ ក្នុងភូមិត្រពាំងក្រសាំងរបស់លោកមានប្រវែង៨៩០ម៉ែត្រ ។លោកបានបន្តឱ្យដឹងបន្ថែមទៀតថា ការស្ដារប្រឡាយនេះមិនមែនមានតែភូមិត្រពាំងក្រសាំងទេ មានភូមិសាមគ្គី៤ប្រវែង១២០មែត្រ និងភូមិត្រពាំងអណ្ដូងប្រវែង១៣០មែត្រផងដែរ។
គួររំលឹកផងដែរថា កន្លងមកអាជ្ញាធរសង្កាត់ តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន នេះជាស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរសង្កាត់ត្រពាំងក្រសាំងក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបានខិតខំរៀបចំសណ្ដាប់ធ្នាប់ការពារសន្តិសុខ ជូនប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋជួបការលំបាក បញ្ហាអ្វីមួយ ចុះទៅពិនិត្យមើលជាក់ស្ដែងនិងដោះស្រាយភ្លាមៗទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំ៕ដោយN7










