ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃ៥រោចខែមាឃឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃចន្ទទី១៧ខែកម្ភះឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ព្រមទាំងលោកគាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងក្រុង និងមានប្រជាពលរដ្ឋជាង ២៥០០ គ្រួសារបានចូលរួមអាហារសាមគ្គីនំបញ្ចុកសម្លខ្មែរសន្តិភាព ក្រោយបញ្ចប់រឿងវិវាទដីធ្លីជិត២៥ ឆ្នាំមកហើយនោះ។ត្រូវបានដោះស្រាយបញ្ចប់ក្រោមគោលនយោបាយឈ្នះ!ឈ្នះ!របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ដែលអញ្ជើញចូលរួមដោះស្រាយដោយឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតបានដោះស្រាយបញ្ចប់ប្រកបដោយជោគជ័យនិងមានគុណធម៌បំផុត។

ក្នុងពិធីជួបជុំពិសារនំបញ្ចុកសាមគ្គីសន្តិភាពនោះ ប្រជាពលរដ្ឋ ជាង ២៥០០គ្រួសារផ្ទុះការភ្ញាក់ផ្អើលស្ទើរតែទប់ទឹកភ្នែកមិនជាប់ សប្បាយចិត្តហួសថ្លែងដោយបានសម្ដេចមហាធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមអបអរសារទរតាមរយៈទូរសព្ទអនឡាញជួបផ្ទាល់ និងផ្ដល់ភាពស្និទ្ធស្នាលជាមួយនឹងប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅឥតឧបមា នាឱកាសនោះផងដែរ។

នៅទីបញ្ចប់សម្ដេចក៏សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថននិងក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតដែលបានជួយដោះស្រាយបន្ធូរនៅបន្ទុករបស់ថ្នាក់ដឹកនាំបានដោយជោគជ័យនិងល្អជាទីបំផុត។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed