ខេត្តមណ្ឌលគិរី : នៅរសៀលថ្ងៃសុក្រវេលាម៉ោង 4:00 និង 30 នាទីល្ងាច។មានគ្រោះថ្នាក់មួយដោយចៃដន្យនៅចំណុចចំការកៅស៊ូភូមិឡៅការឃុំសុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីគ្រោះថ្នាក់នេះបានកើតឡើងដោយពុំមានការប្រុងប្រយ័ត្ន។

ដោយខ្លួនឯងតាមសម្ដីប្រជាពលរដ្ឋបានឲ្យដឹងថាជនរងគ្រោះដែលមានឈ្មោះលេងសុខលី)គឺជាម្ចាស់តៃកុងអាបុលបានហៅឈ្មោះដេត)ឲ្យជួយឡើងកាច់សោងាបុល ដើម្បីគាត់ឡើងសព្វប្រេងព្រោះតែអាបុលនោះវាឆេះរលត់ឆេះរលត់មិនសូវបូមប្រេងដូច្នេះហើយបានជាជនរងគ្រោះឈ្មោះលេងសុខលីឲ្យឈ្មោះដេត)ជួយកាច់សដើម្បីគាត់ស្រួលសព្វប្រេងប៉ុន្តែភ្លាមៗនោះបុគ្គលដែលឈ្មោះដេតនោះគាត់បានបដិសេធហើយក៏គាត់ប្រាប់ថាគាត់មិនចេះទេប៉ុន្តែជនរងគ្រោះឈ្មោះលេងសុខលីនោះក៏បានប្រាប់ថាមិនអីទេ។

គ្រាន់តែកាច់សរួចហើយឈ្មោះដេតគាត់ក៏បានទៅជួយក៏ប៉ុន្តែអាបុលនោះមិនបានដោះលេខចេញអស់ក៏បណ្ដាលឱ្យមានគ្រោះថ្នាក់ភ្លាមៗតែម្ដង។ តាមសម្ដីប្រជាពលរដ្ឋបានឲ្យដឹងថាប្រហែលជាគាត់ធ្វើប្រហែសដោយខ្លួនឯងមិនបានដោះលេខឲ្យអស់មុននឹងទៅឈរ លើកង់អាបុលសព្វប្រេងបណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្ដងកើតហេតុនៅថ្ងៃសុក្រទី 3ខែកុម្ភៈឆ្នាំ 2023នៅវេលាម៉ោង 4:30 នាទីល្ងាចជនរងគ្រោះមានអាយុប្រហែលជា38ឆ្មាំមានឈ្មោះលេងសុខលីជនរងគ្រោះមានស្រុកកំណើតនៅខេត្តកំពង់ចាម។សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ពៅ ប្រុស
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed