តំណាងក្រុមនិស្សិតបានរាយការណ៍ជូនសម្ដេចក្រឡាហោមថាអារូបករណ៍ទទួលបាននេះ ជាអាហារូបករណ៍ដ៏មានសក្ដានុពលមួយដែលទទួលបានគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងដើម្បីរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍រយៈពេលវែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា។

តំណាងក្រុមនិស្សិតបន្តថាអាហរូបករណ៍នេះនឹងផ្ដល់ឱកាសស្រាវជ្រាវ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដល់និស្សិតកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយដែលមានបំណងនាំមកនូវភាពវិជ្ជមានសម្រាប់ប្រទេសជាតិ ដើម្បីរួមចំណែកដល់តម្រូវការនៃការអភិវឌ្ឍន៍កម្ពុជានាពេលអនាគត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ និងកោតសរើសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតដែលបើទោះបីជាជាប់បំពេញការងារក្នុងវិស័យសាធារណៈ ឬឯកជន ប៉ុន្តែខិតខំរៀនសូត្ររហូតប្រឡងជាប់អាហារូបករណ៍ដោយជោគជ័យ។

សម្ដេចឧបនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថាក្រុមនិស្សិតនឹងបន្តប្រឹងប្រែងធ្វើឱ្យទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយបន្តការសិក្សាឱ្យបានចប់ចុងចប់ដើមតាមកម្មវិធីសិក្សា។ សម្ដេចបន្តថាអាហារូបករណ៍នេះជាឱកាសឱ្យក្រុមនិស្សិតបានពង្រឹងចំណេះដឹង និងបទពិសោធន៍ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានបន្តមានប្រសាសន៍អំពីប្រវត្តិនៃការសិក្សារៀនសូត្ររបស់សម្ដេចផ្ទាល់ និងក៏បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងភាគីក្រសួងអូស្ត្រាលីផងដែរ។

សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ១៩៩៥មក កម្មវិធីអាហារូបករណ៍ Australia Award គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានជាង៨០០នាក់ឱ្យទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed