ភ្នំពេញ : កាលពីនៅព្រឹក​ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៤​ លោកស្រី​ អុឹម​ ថាវី​ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា​ តំណាងលោកសក់ច័ន្ទកញ្ញារិទ្ធ​អភិបាលនៃគណ:អភិបាលខណ្ឌ​ និងជា ប្រធានកិតិ្តយសអនុសាខា​កាកបាទក្រហម​ ខណ្ឌពោធិ៍សែនជ័យ​ ព្រមទាំងក្រុមការងារខណ្ឌ​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ លោក​ សុទ្ធសុជាតិ​ ចៅសង្កាត់រងទី១​ រួមទាំងក្រុមការងារបានចុះសួរសុខទុក្ខកុមារីឈ្មោះ មាស ស្រីមាន​ អាយុ ១២ ឆ្នាំ​ ដែលមានជំងឺបេះដូង​ កំពុងសម្រាកព្យាបាលជំងឺនៅបន្ទប់ជួល​ ម្តាយឈ្មោះ សឿន សាំងលី អាយុ ៤៣ ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីជើង១ នឹងបាននាំយកគ្រឿងឧបភោគ​ បងរិភោគ​ មួយចំនួននិងថវិកាចំនួន ១.០០០.០០០៛​ (មួយលានរៀល)។

សូមជម្រាបផងដែរថា បងស្រី សឿន សាំលី មានកូនស្រីចំនួនពីរនាក់ និងប្ដី សតិមិនសូវគ្រប់ នៅក្នុងបន្ទុក កូនស្រីច្បងមានជំងឺសម្ពាធសរសៃបេះដូង បានធ្វើការវះកាត់ចំនួនពីរដងរួចមកហើយនៅមន្ទីរពេទ្យ ។

ប្អូនស្រីមានជំងឺសម្ពាធសរសៃបេះដូងមានឈ្មោះ មាស ស្រីមាន អាយុ ១២ឆ្នាំ បច្ចុប្បន្នប្អូនស្រីមានអាការៈធ្វើទុក្ខពីមួយថ្ងៃទៅមួយថ្ងៃ បានសុំអំពាវនាវ សូមឱ្យសប្បុរសជននិងអង្គការជួយដល់ក្រុមគ្រួសារគាត់ផង។

ដោយឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានមានទុក្ខលំបាក កូនបងស្រី សឿន សាំងលី ដែលមានជំងឺសម្ពាធសរសៃបេះដូង ដោយគ្មានថវិកាដើម្បីយកទៅព្យាបាល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនព្រងើយកន្តើយឡើយ។

នាឱកាសនោះ​ លោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារបងស្រី ព្រមទាំងសូមលេីកទឹកចិត្តកុំមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបរបររកទទួលទានទៅតាមលទ្ធភាពជាបន្តទៀត​ ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យបានប្រសេីរឡេីង​ ជាពិសេសបន្តយកចិត្តទុកដាក់មេីលថែព្យាបាលជំងឺកូនស្រី​ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ដើម្បីឆាប់បានជាសះស្បើយ​ ។

គួររំលឹកផងដែរថា អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី​ ២២ ខែ​ មីនា ឆ្នាំ ២០២៤​​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម​ ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងលោក ផុន​ សុផាន អនុប្រធានកិត្តិយសអនុសាខា តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅជួយឧបត្ថម្ភជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតឈ្មោះ​ សឿន សាំងលី​ ម្ដងរួចមកហើយ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖​ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ ទឹកផ្លែឈេី១កេស ទឹកសុទ្ធ១កេស មុង២​ ភួយ២ កន្ទេល២ សម្ភារៈផ្ទះបាយ១សម្រាប់ និងថវិកាដោយមានការចូលរួមពីសប្បុរសជនចំនួន១.០៦០.០០០រៀល ។នេះជាលើកទី២ហើយដែលអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យបានជួយដល់កុមារីដែលមានជំងឺបេះដូង ។

បងស្រី សឿន សាំលី ដែលជាម្ដាយរបស់ក្មេងស្រីមានជំងឺបេះដូង បានថ្លែងអំណរអរគុណដល់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម​ ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងលោក ផុន​ សុផាន អនុប្រធានកិត្តិយសអនុសាខា តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ​ ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅជួយឧបត្ថម្ភជូនដល់បងស្រី ។

ហើយបងស្រីក៍បានជូនពរដល់ក្រុមការងារព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed