ចេញផ្សាយ ដោយ : RMN.News // 26 /03 / 2022

រាជធានីភ្នំពេញ ៖ បទល្មើសល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ ដែលគេនិយមហៅថា (កន្ទុយលេខ) កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះមានឆ្នោតវៀតណាម ក៏មានច្រើនទីតាំងរាប់សឹងមិនអស់ ។

ជាក់ស្តែង គ្រាន់តែនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានជាច្រើនកន្លែងទៅហើយ ហើយទីតាំងល្បែងទាំងអស់នោះកំពុងតែអូញទាញពលរដ្ឋខ្មែរឲ្យធ្លាក់ក្នុងអំពើអបាយមុខ ហេតុអីអាជ្ញាធរពាក់ព័ន្ធមិនព្រមបង្រ្កាបទាល់តែសោះ។

ភ្នាក់ងារ RMN News នៅតាមមូលដ្ឋាន បានរាយការណ៍មកថា នៅក្នុងទឹកដី ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ឆ្នោតវៀតណាមខុសច្បាប់ មានចំនួនច្រើនទីតាំង ដោយទីតាំងទី១ / ស្ថិតនៅជាប់ខាងក្រោយ ផ្សារហេងហេង ក្នុងបុរីលឹមឈាងហាក់ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ទីតាំងទី២ / ស្ថិតនៅតាមបណ្ដោយផ្លូវ ១២៨k ក្នុងបុរីសែនសុខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ។
ទីតាំងទី៣ / ស្ថិតនៅតាមបណ្ដោយផ្លូវក្រោយសាលាបឋមសិក្សាអូដឹម ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ហើយមានទីតាំងជាច្រើនកន្លែងទៀតក្នុងភូមិត្រពាំងក្រសាំង ភូមិជង្រុក ភូមិសាមគ្គី៥ និងផ្សារសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងខាងលើទាំងនោះបានបង្ហើបឲ្យដឹងថា មានមេឆ្នោតធំមួយ នៅក្នុងភូមិត្រពាំងក្រសាំង បានឲ្យកូនកញ្ច្រែងគត់ឆ្នោតគ្រប់ទីកន្លែង ដើម្បីប្រមូលយកមកឲ្យខ្លួន ។

ហើយបច្ចុប្បន្ននេះ ឆ្នោតវៀតណាមមានគ្រប់ទីកន្លែង កំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរ ដោយមួយថ្ងៃៗឃើញអ្នកញៀនល្បែងស៊ីសង ដើរទៅចាក់កន្ទុយលេខវៀតណាមនេះ ដោយតត្រុក មិនសូវជាគិតខំប្រឹងធ្វើការរកស៊ីប៉ុន្មានទេ ។

ក្នុងករណីថ្ងៃណាចាក់ត្រូវ (ឈ្នះ) ឃើញញញើមញញែមបិទមាត់មិនជិត តែថ្ងៃណាចាក់ចាញ់ (មេស៊ីអស់ ) ឃើញទឹកមុខឲ្យក្រញូវ ទៅដល់ផ្ទះដេកកើតទុក្ខមិនដាំបាយធ្វើម្ហូបឲ្យកូននិងប្តីហូប សម្រាប់ស្រ្តី តែបើបុរសវិញ ទៅដល់ផ្ទះរករឿងប្រពន្ធកូន ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង រស់នៅគ្មានក្តីសុខដោយសារការប្រព្រឹត្តនូវល្បែងស៊ីសងនេះ។

ប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះ ពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង បទល្មើសល្បែងស៊ីសងកើតមានឡើងច្រើនណាស់ក្នុងខណ្ឌពោធិ៍សែនជ័យនិងតាមបណ្ដាលខណ្ឌផ្សេងៗទៀតគ្រាន់តែ ឆ្នោតវៀតណាម មានក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ ច្រើនទីតាំងបាត់ទៅហើយ តែមិនដឹងជាអភិបាលខណ្ឌ និងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ គិតយ៉ាងណា មិនព្រមចុះទៅបង្រ្កាបសោះ សង្ស័យតែចាញ់បារមីម្ចាស់ឆ្នោតវៀតណាម ហើយមើលទៅ!!!! ព្រោះតាមព័ត៌មានដែលពលរដ្ឋទទួលបានតៗគ្នា ម្ចាស់ឆ្នោតវៀតណាមខុសច្បាប់នេះ ជាមនុស្សមានខ្នងក្រាស់ មានឥទ្ធិពលណាស់ ។
តែយ៉ាងណា ករណីឆ្នោតវៀតណាមខុសច្បាប់នេះ ប្រជាពលរដ្ឋ សង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាដកណាស់ លោកនឹងមានវិធានការបង្រ្កាបជាមិនខាន ដោយមិនបណ្តែតបណ្តោយឲ្យល្បែងស៊ីសង ពង្វក់ពលរដ្ឋរបស់លោកឡើយ៕ដោយ:អក្ខរា០៧
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed