(កំពង់ធំ)៖កម្លាំងនគរបាលបានចុះដកហូតម៉ូតូចំនួន៣១គ្រឿង ពីហាងលក់ដូរមួយកន្លែងដែលមានយីហោ «ភា រុណស្រុងមី» បន្ទាប់ពីឆែកឆេមិនមានឯកសារពាក់ព័ន្ធត្រឹមត្រូវ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់នេះ បានធ្វើឡើងកាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចហាងទិញលក់ម៉ូតូយីហោ«ភារុណស្រុងមី» ស្ថិតនៅក្នុងភូមិ កាតា យ ឃុំ សូ យោង ស្រុក តាំងគោក ខេត្តកំពង់ធំ ដឹកនាំ សម្របសម្រួល ដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារង និង ជា អ្នកនាំពាក្យ នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ បួយ ស្រុងធី ជាប្ដី និងឈ្មោះ ហេង ភារុណ ជា ប្រពន្ធ ត្រូវឃាត់ខ្លួន។

បន្ទាប់ពីដកហូត វត្ថុតាងរួមទាំងម្ចាស់ទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាល ស្រុក តាំងគោក ដើម្បី រៀបចំ កសាង សំណុំរឿង បញ្ជូនទៅ តុលាការ ចាត់វិធានការ តាមផ្លូវ ច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed