ភ្នំពេញ : នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ ០០៦ បបជ តាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីលើកកម្ពស់វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូរ កិត្យានុភាព របស់កងកម្លាំងនគរបាលជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា និងលោកឧត្តមសេនីយ៍ទោ ឈាន ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា និងលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕
👉https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។