ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំស្នងការរង និងមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខសំណេះសំណាល កម្លាំងឈរជើងតាមគោលដៅនីមួយៗនៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ្ឌ ក្នុងនោះក៏បាននាំយកអំណោយ គ្រឿងភេសជ្ជៈ ជូនដល់កងកម្លាំងដែលឈរជើងការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ។
ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យក៏បានកោតសរសើរដល់ស្នងការរងដឹកនាំកម្លាំងក្រោមឱវាទដែលឈរជើងតាមគោលដៅនីមួយៗ នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕
https://www.rmn.asia