ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ សមហគមន៍សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលជំនាញ រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ដែលមានសិក្ខាមជាអ្នកសារព័ត៌មានជាច្រើអង្គភាពមកពីគ្រប់រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម លី វ៉ាន់ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន តំណាងឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សម្រាប់វគ្គសិក្សាខាងលើនេះ បានផ្តោតលើរបៀបការរាយការណ៍ព័ត៌មាន របៀបនៃការចាប់មុំ របៀបសួរសំណួរ និងជំនាញនៃការថតរូប ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៤ នេះ ស្ថិតនៅស្នាក់ការកណ្តាល សមាគម AE MSJ ស្ថិតនៅផ្ទះលេខ ៦៨-៦៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) បានលើកឡើងថា សមាគមបានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ” ក្នុងគោលបំណងចូលរួមពង្រឹងការបញ្ចេញមតិ ជាពិសេស លើវិស័យសារព័ត៌មាននៅកម្ពុជា ស្របតាមគោលនយោបាយបញ្ចុកោណ-ដំណាល់កាលទី១ របស់រាជរដ្ឋាភិបាល អណ្តិតទី៧ នៃរដ្ឋសភា។ លោកបណ្ឌិតបានបន្ថែមទៀតថា« វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមសហការពីលោកសាស្ត្រចារ្យជំនាញផ្នែកសារព័ត៌មាន មឿន ឈាងណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការធ្វើបទបង្ហាញចែករំលែកនូវជំនាញ និងបទពិសោធន៍លើវិស័យសារព័ត៌មានពីសំណាក់អ្នកសារព័ត៌មានអាជីពជើងចាស់ផងដែរ»។

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានលើកឡើងទៀតថា ដោយមើលឃើញបរិបទបច្ចុប្បន្ននេះ វិស័យសារព័ត៌មានកំពុងមានការរីកចំរើនក្នុងយុគ្គសម័យឌីជីថល ៤.០ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដូច្នេះបងប្អូនអ្នកសារព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យទាន់សម័យកាល និងចូលរួមក្នុងកិច្ចការងារបម្រើសង្គមតាមរយៈការសរសេរអត្ថបទព័ត៌មានគ្របប្រភេទ ដើម្បីពាំនាំនូវទុកលំបាក ភាពអសកម្មក្នុងសង្គម និងតម្រូវការរបស់ប្រជាពលរដ្ឋក្នងសហគមន៍ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំបានជ្រាប ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសចូលផ្សព្វផ្សាយនូវសមិទ្ធិផលនានាដែលរាជរដ្ឋាភិបាលសម្រចបាន ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានជ្រូតជ្រាបផងដែរ។ លោកប្រធានសមាគម AE MSJ បានបញ្ជាក់ថា គិតត្រឹមវគ្គនេះ សមាគមបានបើកវគ្គបណ្តុះបណ្តាល និងធ្វើសិក្ខាសាលាបានចំនួន ០៧លើក ដោយមានការចូលរួមសំណាក់បងប្អូនអ្នកសារព័ត៌មានមកពីគ្រប់អង្គភាពរាជនី ខេត្តរាប់រយនាក់ហើយនៅថ្ងៃអនាគត់សមាគមនឹងវិវត្តន៍ខ្លួនឱ្យក្លាយទៅកន្លែងបណ្តុះបណ្តាលអាជីពសារព័ត៌មានតែម្តង។

ឯកឧត្តម លី វ៉ាន់ ហុង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា កំពុងមានការរីកចំរើនគួរឱ្យកក់សម្គាល់លើប្រព័ន្ធអនឡាញ ឬហៅថា សម័យឌីជីថល ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ ឯកឧត្តមបានបន្ថែមទៀតថា ស្របពេលមានការរីកចំរើនផ្នែកវិស័យសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិត្រូវបានកំណត់ដោយច្បាប់ ដូច្នេះអ្នកសារព័ត៌មាន ត្រូវតែសរសេរព័ត៌មានប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវបំពានសិទ្ធអ្នកដទៃ ឬសរសេរព័ត៌មានមិនពិតនោះទេ។

ឯកឧត្តម លី វ៉ាន់ហុង បានបញ្ជាក់ថា បច្ចេកវិទ្យាសារព័ត៌ បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងមានការជឿនលឿន ដូចនេះ អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន នៅពាសពេញសកលលោក។ ដូច្នេះ អ្នកកាសែតត្រូវមានក្រមសីលធម៌ នៃការផ្សាយព័ត៌មានចេញទៅ គឺពិតជាមានតម្លៃ។ ក្រសួងត្រូវតែជំរុញឱ្យសមាគមអ្នកកាសែតនីមួយៗ គួរមានបើកវគ្គបណ្តុះបណ្តាលខ្លីៗ ដល់សមាជិករបស់ខ្លួន ឱ្យយល់ពីក្រមសីលធម៌ នៃការផ្សាយព័ត៌មាន អ្វីទៅជាសិទ្ធិសេរីភាពក្នុងការផ្សាយព័ត៌មាន កុំឱ្យប៉ះពាល់ទៅដល់ស្ថាប័ន ឬសិទ្ធិបុគ្គលអ្នកដទៃ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា សម្រាប់វគ្គបណ្តុះបណ្តាលនៃដំបូងនេះ សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ប្រមាណ ៥០នាក់ វាគ្មិនក្នុងវគ្គនេះ រួមមាន៖ លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា បង្រៀនពីរបៀបរាយការណ៍ និងសរសេរព័ត៌មាន។ សម្រាប់នៅថ្ងៃទី២ លោកសាស្ត្រាចារ្យ ស៊ុយ សុធា នឹងបង្រៀនអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ ស្តីពីរ បបសារព័ត៌មាន, លោកយី ជីវីន អ្នកជំនាញថតវីដេអូរអាជីព នឹបង្រៀនជំនាញផ្នែកថតវីដេអូ និងលោក ហេង ស៊ីនិត្យ អ្នកថតរូបអាជីព បង្រៀនរបៀបថតរូបសន្លឹកផង។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានវិញ្ញាប័ណ្ណបញ្ជាក់ការសិក្សា និងអ្នកដែលឆ្នើមចំនួន០៥នាក់ នឹងទទួលបានប័ណ្ណសរសើរពីសមាគមបន្ថែមផងដែរ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ !!

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *